វីដេអូដែលថតបាន បង្ហាញពីទំហំនៃការបំផ្លាញបន្សល់ទុកដោយព្យុះសង្ឃរា Otis ដែលបានវាយបក់ឆ្លងកាត់ ទីក្រុង Acapulco ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ។ វីដេអូ អំពីសណ្ឋាគារ Hotsson ដែលត្រូវបានបំផ្លាញ បង្ហាញឲ្យឃើញបង្អួចរាប់សិបបានបាក់បែក ដើមឈើដួលរលំ និងអាងហែលទឹកមានដីល្បប់។
នៅក្នុងការបង្ហោះលើវេទិកា X ដែលត្រូវបានគេស្គាល់កាលពីពេលមុនថា Twitter សាក្សីដែលបានថតវីដេអូ បាននិយាយថា មនុស្សជាច្រើន មានភាពភ័យខ្លាចរយៈពេល១ម៉ោង ខណៈព្យុះសង្ឃរា បានវាយបោកបក់មកលើសណ្ឋាគារ ជំរុញឲ្យទឹកឡើងដល់ជាន់ទី៨។

សូរសំឡេងខ្យល់គួឲ្យចាប់អារម្មណ៍ កញ្ចក់នៅក្នុងបន្ទប់បែកបាក់ ហើយសណ្ឋាគាររង្គើហាក់ដូចជាការរញ្ជួយដី។ រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីព្យុះមួយដ៏មានឥទ្ធិពលបំផុត ពុំដែលធ្លាប់បានវាយប្រហារប្រទេសនេះ បានធ្វើឲ្យប៉ះពាល់ដល់ រមណីយដ្ឋានឆ្នេរ Acapulco បណ្តាលឲ្យមានការបំផ្លាញអាចមានរហូតដល់រាប់ពាន់លានដុល្លារ ថា ព្យុះសង្ឃរា Otis បានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ២៧នាក់ ។
ព្យុះសង្ឃរា Otis បានវាយប្រហារមកលើប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ ជាប្រភេទព្យុះទី៥ បានធ្វើឲ្យផ្លូវជន់លិច បំប៉ើងដំបូលផ្ទះ និងសណ្ឋាគារ ជន់លិចរថយន្ត និងកាត់ផ្តាច់ទំនាក់ទំនង ផ្តាច់ផ្លូវ និងដំណើរការផ្លូវអាកាស បំផ្លាញផ្លូវរថភ្លើងនៅទូទាំងទីក្រុង Acapulco ជាទីក្រុងមានពលរដ្ឋជិត ៩០០.០០០នាក់។
រដ្ឋាភិបាលនិយាយថា មនុស្ស៤នាក់ទៀត នៅបាត់ខ្លួននៅឡើយ៕
