ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ថនិកសត្វសមុទ្រជា ៥០០ក្បាល បានងាប់ ដោយសារជំងឺផ្តាសាយបក្សីក្នុងខែតុលានេះ នៅក្នុងប្រទេសប្រេស៊ីល។
ការផ្ទុះឡើងនេះត្រូវបានកត់សំគាល់ នៅដើមខែតុលា នៅតំបន់ Praia do Cassino ភាគខាងត្បូង ក្នុងទីក្រុង Rio Grande នៅពេលដែលរដ្ឋាភិបាលរដ្ឋ បានធ្វើតេស្តថនិកសត្វងាប់រកឃើញនៅឆ្នេរសមុទ្រ។
ក្រុមមន្ត្រី បានបោសសម្អាតសាកសពថនិកសត្វសមុទ្រងាប់ទាំងអស់ កាលពីថ្ងៃព្រហស្បតិ៍ និងបានកប់ពួកវានៅលើឆ្នេរ ដើម្បីបញ្ឈប់ការរាលដាល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការការណ៍ថា អាជ្ញាធរបានស្នើឲ្យពលរដ្ឋនៅឲ្យឆ្ងាយពីសត្វងាប់ ឬឈឺ ដើម្បីការពារការឆ្លងណាមួយ៕

