កងទ័ពអ៊ីស្រាអែលវាយឆ្មក់ថ្មើរជើងចូលតំបន់ហ្កាហ្សា ខណៈ​បណ្តា​ប្រទេសអារ៉ាប់ថ្កោល​ទោសការ​ទម្លាក់គ្រាប់បែក

2023/10/27 04:38:29 pm        173

កងកម្លាំងអ៊ីស្រាអែលបាន បើកការវាយប្រហារថ្មើរជើង​ដ៏ធំបំផុត​លើ​តំបន់​ហ្កាហ្សា​(Gaza) ទាំង​យប់​អាធ្រាត្រថ្ងៃទី ២៦ ខែតុលា នៅក្នុងសង្គ្រាមរយៈពេល ២០ថ្ងៃរបស់​ពួក​គេជា​មួយ​ក្រុម​ហាម៉ាស ខណៈ កំហឹងបានពុះ​កញ្ជ្រោលកាន់​តែខ្លាំង​នៅ​ក្នុង​ពិភព​អារ៉ាប់​ ជុំវិញ​ការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់ឈររបស់អ៊ីស្រាអែលទៅលើ​ទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។

លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បាននិយាយថា កងទ័ព​អ៊ីស្រាអែលនៅត្រៀមសម្រាប់ការវាយលុយថ្មើរជើង ខណៈសហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​បានជំរុញឱ្យអ៊ីស្រាអែលពន្យារពេល ដោយបារម្ភថា វាអាចបញ្ឆេះ​អរិភាព​លើ​តំបន់​សមរភូមិ​ជួរ​មុខនៅមជ្ឈិមបូព៌ាផ្សេងទៀត។

ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលផ្តល់ជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា​បាន​និយាយ​ថា ខ្លួនប្រហែលជាត្រូវបិទប្រតិបត្តិការក្នុងពេលឆាប់ៗនេះ ប្រសិនបើគ្មាន​ប្រេង​ឥន្ធនៈ​ទៅ​ដល់​ទឹកដី​គ្រប់គ្រងដោយក្រុមហាម៉ាស ស្របពេលមា​ន​តម្រូវ​ការ​ចាំបាច់​យ៉ាង​ខ្លាំង​បំផុត​សម្រាប់​ការ​ផ្ដល់ទី​ជម្រក ទឹក អាហារ និងសេវាវេជ្ជសាស្រ្ត។ 

អ៊ីស្រាអែល​បានទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ដែលមានប្រជាជន​រស់​នៅ​ច្រើន​កុះ​ករ​បន្ទាប់​ពី​ការ​វាយ​ប្រហាររបស់ក្រុមហាម៉ាសកាលថ្ងៃទី ៧ តុលា លើសហគមន៍អ៊ីស្រាអែល។ អ៊ីស្រាអែល​និយាយ​ថា ក្រុមហាម៉ាសបានសម្លាប់មនុស្សប្រហែល ១.៤០០ នាក់ រួមទាំងកុមារ ហើយ​បាន​ចាប់​ចំណាប់​ថ្នូរ ជាង ២០០ នាក់ មួយចំនួនជាទារក និងមនុស្សចាស់។ ក្រសួងសុខាភិបាលរបស់ហ្កាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនចំនួន ៧.០២៨​នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសសងសឹក ក្នុង​នោះ​មាន​កុមារ​ចំនួន​ ២.៩១៣នាក់ ។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ដឹង​ថា​មាន​មនុស្ស​ស្លាប់ជាច្រើននាក់ នៅតំបន់ហ្កាហ្សា ប៉ុន្តែមិនមានការបញ្ជាក់ឯករាជ្យអំពីចំនួននោះទេ ហើយ​ក៏​មិនជឿជាក់លើតួលេខដែលចេញដោយក្រុមហាម៉ាសនោះដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm