មនុស្ស ៥នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក

2023/10/27 05:03:31 pm        107

យោងតាមនគរបាលក្នុងតំបន់បានឱ្យដឹងថា មនុស្ស ៥នាក់ ត្រូវបានគេបាញ់​សម្លាប់នៅ​ឯលំនៅ​ឋាន​មួយ​ខ្នង នៅភាគអាគ្នេយ៍នៃរដ្ឋ North Carolina របស់សហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ (២៦ តុលា)។

លោក Jimmy Thornton មេបញ្ជាការនគរបាលតំបន់ Sampson បាននិយាយថា ភ្នាក់ងារ​នគរបាល​ទទួល​បានការហៅទូរស័ព្ទទៅកាន់លំនៅឋានមួយខ្នង នៅផ្លូវហ្គាឡែន ហាយវេ (Garland Highway) ភ្លាមៗមុនម៉ោង ១យប់ សម្រាប់របាយការណ៍នៃករណីឃាតកម្មមួយ ហើយ​បានរកឃើញមនុស្ស ៥នាក់បានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង។

លោក Thornton បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមអ្នក​ស៊ើប​អង្កេត​មិន​មាន​ព័ត៌មាន​ណាមួយអំពីជនសង្ស័យ និងមិនដឹងថា តើអ្នកស្លាប់ទាំងនោះ ស្គាល់គ្នា​ដោយ​របៀប​ណា​នោះ​ទេ។

ប្រមុខនគរបាល លោក Eric Pope បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជន​រង​គ្រោះ​ទាំង​នោះ រួមមានបុរស ៤នាក់ និងស្ត្រីម្នាក់ ដែលមានវ័យចាប់ពីពាក់កណ្តាលអាយុ ៣០ឆ្នាំ ដល់ ៨០ឆ្នាំ។

ការិយាល័យតម្រួតនគរបាល មិនបានឆ្លើយតបជាមួយនឹងព័ត៌មានបន្ថែមទេ រួមទាំង​ថា​តើ​ករណី​ឃាតកម្ម​នេះ​កំពុងត្រូវបានស៊ើបអង្កេតថាជាការសម្លាប់រង្គាល ឬយ៉ាងណា ព្រោះក្រុមភ្នាក់ងារ​ពិសេស​ FBI បានកំណត់ថា ការបាញ់សម្លាប់មនុស្ស ៤នាក់ឬច្រើនជាងនេះ ដោយ​មិន​រាប់​បញ្ចូល​អ្នក​បាញ់​ប្រហារណាមួយក្នុងរយៈពេល ២៤ម៉ោង គឺជាករណី​សម្លាប់​រង្គាល​ សម្រាប់​សហរដ្ឋ​អាមេរិក​៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm