មន្ត្រី​សាធារណ​ការ​ចុះពិនិត្យ​ទីតាំង​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ក្នុង​ខេត្តកោះកុង​

2021/06/07 10:58:46 pm        188

កោះកុង ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅថ្ងៃនេះ ​បាន​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​ទីតាំង​ដែល​ត្រៀម​សាងសង់​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធុនធ្ងន់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​សាស្ត្រ ​ខេត្តកោះកុង​។

លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកោះកុង ​បានឱ្យដឹងថា ​តប​តាម​ការ​ស្នើសុំ​ឯកឧត្តម ​សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ចុះ​ពិនិត្យ​វាយតម្លៃ​ជាក់​ស្តែង​អំពី​គម្រោង​សាងសង់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ធុន​ធ្ងន់ ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្មាច់មានជ័យ ​ក្រុង​ខេ​ម​រម​ភូមិន្ទ ​ខេត្តកោះកុង​។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត បានឱ្យដឹងថា ​ឯកឧត្តម ស៊ុន ​ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ ​បានសម្រេច​ឯកភាព​តាម​សំណើសុំ​បង្កើត​ឱ្យមាន​ជញ្ជីង​ថ្លឹង​រថយន្ត​រួចរាល់​ហើយ នៅ​ពេល​អនាគត នឹង​មានការ​ចរាចរ​ដឹក​ជញ្ជូន​ទំនិញ​កើនឡើង​ ខណៈ​គម្រោង​អភិវឌ្ឍន៍​ផ្លូវជាតិ​មួយ​នេះ ក៏ដូចជា​ផ្លូវជាតិ​លេខ​១០​ កំពុង​ស្ថាបនា​។

លោក អន ដា​វុ​ធ បានបញ្ជាក់​ទៀតថា ​គម្រោង​មួយ​នេះ ​នឹង​ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០២២ ព្រោះ​ផែនការ​ស្នើ​ថវិកា​អភិវឌ្ឍន៍​ឆ្នាំ​២០២១ ​បាន​ហួសហើយ​។ ​ចំពោះ​ថវិកា​ចំណាយ​ស្ថាបនា គឺ​ទម្លាក់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទន្ទឹម​នឹងមាន​វត្តមាន​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ខេត្តកោះកុង ពលរដ្ឋ​រស់នៅក្នុង​ខេត្ត ​បាន​សាទរ ដោយ​រំពឹងថា ​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ដំណើរ​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​កំណត់​ដែល​បណ្តាល​ឱ្យ​ផ្លូវ​ថ្នល់ជាតិ​ប្រកបដោយ​តម្លាភាព​គ្មាន​អំពើពុករលួយ​។

ផ្លូវជាតិ​លេខ​៤៨ ជា​ផ្លូវ​ចរន្ត​សរសៃ​ឈាម​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ដ៏​មាន​សារ​សំ ខាន់​មួយ​មិន​អាច​ខ្វះ​បានឡើយ ​ចាប់ពី​ព្រំដែន​អន្តរជាតិ​ចាំ​យាម ​ដល់​ផ្លូវបំបែក​ស្រុកស្រែ​អំបិល​ស្រប​ជាមួយ​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ​៕

​អត្ថបទ​៖ ឈឹម មករា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm