នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនឈ្លានពានប្រទេសណាមួយឡើយ នៅក្នុងការអធិប្បាយដែលមានគោលបំណង ដើម្បីដោះស្រាយកង្វល់របស់ប្រទេសជិតខាងដែលថា លោកអាចនឹងប្រើកម្លាំង ដើម្បីធានាការចូលទៅកាន់កំពង់ផែសមុទ្រ។

លោក Abiy បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃទី១៣ ខែតុលាថា ប្រទេសអេត្យូពី គួរតែអះអាងនូវអ្វីដែលលោកហៅថា សិទ្ធិរបស់ប្រទេសគ្មានព្រំដែនសមុទ្រ ក្នុងការចូលទៅកាន់សមុទ្រក្រហម តាមដែលអាចធ្វើទៅបានតាមរយៈមធ្យោបាយសន្តិវិធី ដោយបង្កើនភាពតានតឹងជាមួយរដ្ឋាភិបាល ក្នុងតំបន់ និងទិដ្ឋភាពនៃជម្លោះថ្មីនៅញកអាហ្វ្រិក។
ឆ្នេរសមុទ្រអេរីទ្រី (Eritrea) ដែលបានទទួលឯករាជ្យពីប្រទេសអេត្យូពីក្នុងឆ្នាំ ១៩៩៣ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏យូរ បានពិពណ៌នាការអត្ថាធិប្បាយថ្មីៗអំពីសមុទ្រក្រហមថា «ហួសហេតុ» ហើយបានជំរុញឲ្យភាគីពាក់ព័ន្ធមិនត្រូវបង្កហេតុ ដោយមិនបាននិយាយដោយផ្ទាល់នូវការអធិប្បាយរបស់លោកAbiyទេ។

អ្នកការទូត និងក្រុមមនុស្សធម៌ដែលដឹងអំពីបញ្ហានេះ បាននិយាយថា ប្រទេសទាំងពីរ បានបញ្ជូនកងទ័ពទៅជិតព្រំដែនរួមគ្នារបស់ពួកគេជាបន្តបន្ទាប់ ដោយធ្វើឲ្យមានការព្រួយបារម្ភអំពីជម្លោះមួយផ្សេងទៀតនៅក្នុងតំបន់ដែលញាំញីដោយអំពើហិង្សានេះ។