សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតរបស់ខ្លួនក្នុងរយៈពេលជិត ២ឆ្នាំក្នុងត្រីមាសទី ៣ ជាថ្មីម្តងទៀតទល់នឹងការព្រមានធ្ងន់ធ្ងរអំពីវិបត្តិសេដ្ឋកិច្ច។នេះបើតាមការព្យាករណ៍ជាមុនរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍។

ផលិតផលក្នុងស្រុកសរុប ឬ GDP បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣,៩% កាលពីត្រីមាសមុន ដោយបានឆ្លងផុតការព្យាករណ៍ GDP ៤,៣% ដោយក្រុមសេដ្ឋវិទូ ដែលស្ទង់មតិដោយសារព័ត៌មាន Reuters ។
ការចំណាយរបស់អ្នកប្រើប្រាស់ដ៏ច្រើនបានជំរុញឱ្យមានការកើនឡើង ស្របពេលមានស្ថានភាពយ៉ាប់យ៉ឺននៅក្នុងទីផ្សារការងារ ដោយអាជីវកម្មបានស្តុកទុកឃ្លាំង និងបើកហាងឡើងវិញ ដើម្បីបំពេញតម្រូវការដ៏ច្រើន។

ការចំណាយរបស់អ្នកប្រើប្រាស់មានចំនួនច្រើនជាងពីរភាគបីនៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
សេដ្ឋកិច្ច ក៏ត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃការវិនិយោគលំនៅដ្ឋានបន្ទាប់ពីការធ្លាក់ចុះ៩ត្រីមាសជាប់ៗគ្នា។
ខណៈល្បឿន GDP ដ៏រឹងមាំទំនងជាមិនមាននិរន្តរភាព វាបានបង្ហាញពីភាពរឹងមាំរបស់សេដ្ឋកិច្ច បើទោះបីជាការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់ពីធនាគារកណ្តាលសហព័ន្ធដើម្បីទប់ទល់នឹងអតិផរណាក៏ដោយ។
ប៉ុន្តែកំណើនអាចថយចុះនៅក្នុងត្រីមាសទី ៤ ដោយសារកត្តាជាច្រើន រួមទាំងកូដកម្មរបស់ បុក្គលិកសហជីព United Auto Workers និងការបន្តការសងប្រាក់កម្ចីសិស្សសម្រាប់ជនជាតិអាមេរិករាប់លាននាក់៕