បច្ចុប្បន្នក្រុមហ៊ុនកម្ពុជាចំនួន១៥ហើយ បានដាក់លក់ផលិតផលលើ អាលីបាបា

2023/10/27 05:53:29 pm        134

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនកម្ពុជាចំនួន ១៥ រួចហើយ ដែលបានដាក់លក់ផលិតផលលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុន Alibaba.com។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា សព្វថ្ងៃនេះ ផលិតផលកម្ពុជា​របស់ក្រុមហ៊ុន​ចំនួន១៥ ដែល​បានដាក់តាំងលក់លើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលើ អាលីបាបា មានដូចជា អង្ករ ​និងផ្លែមៀនជាដើម ក្នុងនោះផ្លែមៀនកម្ពុជា ដែលបានដាក់លក់សាកល្បង​ដំបូងលើថ្នាល eWTP ក្នុងចំនួនប្រមាណ ១៨តោន។

ឯកឧត្តម បានបន្តថា ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន អាលីបាបា នឹងបង្កើតក្រុមការងារកម្ពុជាមួយ នៅក្នុង​គម្រោង eWTP ​ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច ​រវាងកម្ពុជា និងបណ្ដាប្រទេស​នៅក្នុងពិភពលោកបន្ថែមទៀតផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្នុងបេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសចិន​ ដើម្បីចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខា​លើ​អនុស្សារណៈនៃការយោគយល់ ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនអនឡាញខ្នាតយក្សមួយគឺ អាលីបាបា ​ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន​ ខណៈបច្ចុប្បន្ន អាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ១ ៣០០លាននាក់ នៅទូទាំងសាកលលោក។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ ​តាមរយៈការចុះអនុស្សរណៈខាងលើនេះ ភាគីទាំងពីរ នឹង​សហការគ្នា​បន្ថែមទៀត​ ក្នុងការស្វែងរកលទ្ធភាពបើកដំណើរការ ឡាហ្សាដា ( Lazada) នៅកម្ពុជា។ បន្ថែមពីនេះទៀត​ នឹងអនុវត្តកម្មវិធីកសាង ​និងពង្រឹងសមត្ថភាពសហគ្រិន ឲ្យយល់ដឹងបន្ថែមអំពី​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ​និងលើកកម្ពស់បច្ចេកវិទ្យាឌីជីថល និងវិស័យទេសចរណ៍៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm