ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺ ជាវិធានការមួយនៃការពង្រឹង និងលើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធានគន្លឹះទាំងប្រាំ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ ខែ តុលា ២០២៣ ជាមួយនឹងរបៀបវារៈមួយចំនួនទៀត កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។
សម្តេចធិបតីមានប្រសាសន៍ថា៖ «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការគឺជាវិធានការមួយនៃការពង្រឹង និងលើកកំពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធាន គន្លឹះទាំងប្រាំដែលសម្តេចបានដាក់ចេញកាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃ ២៤ សីហាឆ្នាំ ២០២២ កន្លងទៅ៕