ឯកឧត្តម កើត រិទ្ធ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាជាការបន្ថែមលើការយន្តការដែលមានស្រាប់

2023/10/27 06:31:40 pm        256

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងយុត្តិធម៌ បានលើកឡើងថា ព្រះរាក្រឹត្យ​ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ​រៀបចំឡើងក្នុងគោលបំណងឲ្យមានយន្តការថ្នាក់ជាតិមួយសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាបន្ថែមលើការយន្តការដែលមានស្រាប់។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៧តុលា ក្រោមអធិបតីភាព​សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការបង្កើត​យន្តការ​ថ្នាក់ជាតិ​នេះដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាព និងនិរន្តរភាពក្នុងការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ​ ក្នុង​បំណងបង្ខិតសេវាដោះស្រាយវិវាទ​ឲ្យកាន់តែ​ខិតជិត​ប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រុះសម្រួល​ដោះស្រាយវិវាទ​មួយ​ដែលអាច​សម្រេចបាន​នូវ​បរិយាកាស​សន្តិភាព​និយម ភាពសុខដុមរមនា​មួយនៅក្នុងសង្គម ជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលត្រូវបង្កើតឡើង ដោយព្រះរាជក្រឹត្យនេះជាយន្តការថ្មីដែលបំពេញបន្ថែម ទៅលើយន្តការដែលមានស្រាប់។អាជ្ញាធរថ្មីនេះមិនជំនួសឲ្យយន្តការដែលមានស្រាប់នោះទេ ហើយយន្តការដែលមានស្រាប់នៅតែអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដដែល ប៉ុន្តែយន្តការថ្មីនេះ នឹងផ្ដល់ការគាំទ្រខាងផ្នែកបច្ចេកទេស និងផ្ដល់កិច្ចសហប្រតិបត្តិការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានាសំដៅលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទ​ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយប្រើវិធានសម្រស់សម្រួលផ្សះផ្សារវិវាទ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា អំពីមូលដ្ឋានសេចក្ដីព្រាងព្រះរាជក្រឹត្យនេះដោយផ្អែកលើ​មូលដ្ឋាន​ចំនួន៣ គឺមូលដ្ឋានផ្អែកលើគោលនយោបាយមូលដ្ឋានផ្អែកលើច្បាប់​និងមូលដ្ឋានផ្អែក​លើសង្គម។

ផ្អែកតាមយុទ្ធសាស្ត្របញ្ចាកោនដំណាក់កាលទីមួយសម្រាប់ទី៧នៃរដ្ឋសភា រដ្ឋាភិបាល​ក្រោមការដឹកនាំ​របស់​សម្ដេច​អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៅតែបានបន្តចាត់ទុកការ​កែទម្រង់ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌នៅតែជាអទិភាពមួយ​ដ៏សំខាន់របស់ខ្លួនសំដៅពង្រឹង​និង​លើកកម្ពស់ប្រសិទ្ធភាពច្បាប់ ​និងប្រព័ន្ធយុត្តិធម៌ក្នុងចក្ខុវិស័យ ដើម្បីពង្រឹង​និងលើកកម្ពស់​គោលការណ៍​នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គមដែលជាកត្តាសំខាន់​ និងចាំបាច់ក្នុងការរួមចំណែក​ធានាការថែរក្សាស្ថេរភាពសង្គមសន្តិសុខ ​និងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងការអភិវឌ្ឍ​ប្រទេសជាតិប្រកបដោយចីរភាព។ ហើយយន្តការសម្របសម្រួល​និង​ផ្សះផ្សារ​វិវាទ​ទាំងក្នុង​ប្រព័ន្ធតុលាការទាំងក្រៅប្រព័ន្ធតុលាការសំដៅលើក​កម្ពស់ប្រសិទ្ធភាពភាពឆាប់រហ័ស​នៃការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ បង្ខិតការដោះស្រាយវិវាទ​ដែលមានលក្ខណៈងាយស្រួល​និងសម្បូរបែបឲ្យនៅជិតប្រជាពលរដ្ឋ និងធានាបាននូវបរិយាកាស ​សន្តិភាព​និយម និងភាព​សុខដុមរមនានៅក្នុងសង្គមជាតិ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm