ក្រសួងសង្គមកិច្ចធ្វើការពង្រឹងផ្នែកព័ត៌មានដល់មន្ត្រីឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងសាធារណជន

2023/10/27 06:44:32 pm        184

ភ្នំពេញ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា នៅថ្ងៃទី២៧ ខែតុលានេះ បានបើកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ខ្លូន ក្នុងន័យដើម្បីងាយស្រួលក្នុងធ្វើបុរេសកម្មនិងប្រតិកម្មរហ័សជុំវិញកិច្ចដែលក្រសួង ​និង មន្ទីរសង្គមកិច្ចបានអនុវត្តកន្លងមក ដើម្បីសរសេរឱ្យមានលក្ខណៈឯកទេស ​និងយល់អំពីរបៀបឆ្លើយ តបជាមួយអ្នកសារព័ត៌មាន ឬសាធារណមតិ ។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាមន្ត្រីមកពី២៥រាជធានីខេត្ត ក្រោមក្របខណ្ឌនៃក្រសួងចំនួនប្រមាណ២០០នាក់ ដែលប្រព្រឹត្តឡើងរយះពេល១ថ្ងៃពេញនៅក្នុងទីស្តីការក្រសួងសង្គមកិច្ចនាថ្ងៃទី២៧ តុលា ២០២៣ នេះ។ ការបញ្ជៀបចំណេះផ្នែកព័ត៌មាននេះដោយក្រោមការធ្វើបទឧ្ទេសនាមដោយលោក ហ្គេន ហ្វេលហ្គេត (Glen Frlgate) អ្នកជំនាញវិជ្ជាជីវៈផ្នែកសារព័ត៌មានជាច្រើនឆ្នាំរួមជាមួយបណ្តាអ្នក​ជំនាញសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនទៀត។

ឯកឧត្តម ឯម ចាន់មករា​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ​មានសារៈសំខាន់ណាស់សម្រាប់ការសរសេរព័ត៌មាន ​សម្រាប់ជាទុនក្នុងការធ្វើសកម្ម និង​ប្រតិកម្មរហ័ស​ចំពោះកិច្ចការងារប្រចាំថ្ងៃទៅដល់សាធារណៈមតិ ពីព្រោះសព្វថ្ងៃនេះមន្រ្ដីបាន​ខិតខំប្រឹងប្រែង​ធ្វើសកម្មភាពជាច្រើនតាមជំនាញនីមួយៗ ក៏ប៉ុន្តែរបៀបនៃការផ្សព្វផ្សាយសកម្មភាព​ទាំង​អស់គ្នាទៅដល់មជ្ឈដ្ឋានខាងក្រៅ នៅមិនទាន់បានទូលំទូលាយ និងមានឯកទេសឆ្លើយតប​ឱ្យបានទាន់ពេលវេលានៅឡើយ។

ឯកឧត្តម ឯម ចាន់មករា លើកទឹកចិត្តអង្គសិក្ខាកាមទាំងអស់ចូលរួមឱ្យបានផុសផុល សាកសួរវាគ្មិន​ដែលមានជំនាញ និងឯកទេសច្បាស់លាស់ ពីព្រោះវគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសកម្រមួយ​ដើម្បីបង្កើននូវពុទ្ឋិបន្ថែមទៀត។

លោក ហ្គេន ហ្វេលហ្គេត បានឱ្យដឹងថា ក្នុងវគ្គនេះលោកនឹងធ្វើបទបង្ហាញលើការផ្តល់ជាព័ត៌មាន និង បច្ចេកទេសក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា​មាន​លក្ខណៈពិសេសមួយចំនួន​ដោយធ្វើឱ្យប្រជាជនកម្ពុជា​ភាគច្រើនទទួលបានព័ត៌មាន តាម​ប្រព័ន្ធអ៊ិនធើណិត ​ចំណែកទូរទស្សន៍បែបប្រពៃណី ​ការផ្សាយតាមវិទ្យុ និងបោះពុម្ពជាកាសែត​មិនសូវទទួលបានការពេញនិយមឡើយ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm