សេតវិមានអាមេរិក៖ រុស្ស៊ី ប្រហារជីវិតទាហានដែលមិនព្រមធ្វើតាមបញ្ជា

2023/10/27 06:51:39 pm        122

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) ថា សហរដ្ឋអាមេរិក មានព័ត៌មានថាយោធារុស្ស៊ី កំពុងប្រហារជីវិតទាហាន ដែលមិនធ្វើតាមបញ្ជាទាក់ទងនឹងសង្គ្រាមជាមួយអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក កំពុងលូកដៃកាន់តែជ្រៅទៅក្នុងជម្លោះអ៊ុយក្រែន និងកំពុងបង្កើតកំហុសដោយផ្តល់ឲ្យទីក្រុងគីវ នូវមីស៊ីល ដែលលោកបាននិយាយថា ការផ្ដល់សព្វាវុធទាំងនោះនឹងមិនផ្លាស់ប្តូរស្ថានភាពសមរភូមិនោះឡើយ ហើយក៏អាចត្រូវវាយបកវិញផងដែរ។

របាយការណ៍ប្រចាំខែសីហា ពីសារព័ត៌មាន New York Times ដោយដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ បានបង្ហាញថា ចំនួនទាហានអ៊ុយក្រែន និងរុស្ស៊ី ដែលបានស្លាប់ ឬរងរបួស ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក គឺមានចំនួនជិត ៥០ម៉ឺននាក់។

យោងតាមសារព័ត៌មាន NYT នោះ បានឲ្យដឹងថា ក្រុមមន្ត្រីអាមេរិកបានព្រមានថា តួលេខអ្នកស្លាប់នៅតែពិបាកប៉ាន់ស្មាន ពីព្រោះទីក្រុងមូស្គូ ត្រូវបានគេជឿថា ជាធម្មតាបញ្ចេញតួលេខបំភ្លៃដោយមិនរាប់បញ្ចូលចំនួនអ្នកស្លាប់ និងរបួសទាំងអស់ក្នុងសង្គ្រាមឡើយ ចំណែកទីក្រុងគីវ វិញមិនបានបង្ហាញតួលេខផ្លូវការណាមួយនោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm