មន្ដ្រីសហព័ន្ធ អំពាវនាវអ្នកគាំទ្រចូលរួមទស្សនា​ការប្រកួតវាយសីជើងឯកយុវជនអាស៊ាន​ឲ្យបានច្រើនកុះករ

2023/10/27 07:05:58 pm        370

ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អ្នក​ស្នេហាវិស័យកីឡាវាយសី ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីគ្រប់រាជធានី-ខេត្ត ចូល​រួមទស្សនា និងអបអរ​សាទរការ​ប្រកួត​កីឡា​វាយ​សី​ជើង​ឯក​យុវជន​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍​(BA Sea Regional Junior Championship) ឆ្នាំ២០២៣ ឲ្យបានច្រើនកុះករ នៅ​ទីលាន​វាយ​សី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈការប្រកួតនៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ ។

អគ្គលេខាធិការសហព័ន្ធដដែលថា នេះជាលើកដំបូងហើយ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ជើង​ឯកយុវជនថ្នាក់តំបន់នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាវាយសីអាស៊ី និង​មានការគាំទ្រពីបណ្ដាប្រទេសអន្ដរជាតិ ក្រោយកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះ នៃ​ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីថ្មីៗ ។ តាមរយៈនេះ ឯកឧត្តម​សង្ឃឹម​ថា ​បងប្អូនប្រជាពលរដ្ឋនឹងចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើន និង​ពុំ​មាន​លក់​សំបុត្រ​ឡើយ ​ដើម្បីលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជាបន្ថែមទៀត ។

សម្រាប់ព្រឹត្តិការណ៍កីឡាវាយសីជើងឯកយុវជនអាស៊ាន ដែលផ្ដោតលើយុវជនអាយុក្រោម ១៥​ឆ្នាំ ​និងអាយុក្រោម ១៧ឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់ មកពី ៥ប្រទេសចូលរួម រួមមាន​អត្តពលិក​ម្ចាស់​ផ្ទះ​កម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ។ សម្រាប់ម្ចាស់ផ្ទះកម្ពុជា គឺ​បាន​ត្រៀម​កីឡាករ-កីឡាការិនី ១០នាក់ ដើម្បីធ្វើការប្រកួតលើ ១២វិញ្ញាសា ហើយ​សហព័ន្ធ​ក៏​សង្ឃឹម​ថា ​នឹងទទួលបានមេដាយច្រើនពីការប្រកួតដ៏សំខាន់នេះផងដែរ ។

អ្វីដែលពិសេស ក្នុងចំណោមកីឡាករ-កីឡការិនីទាំង ១០នាក់ សហព័ន្ធក៏បានបញ្ចូលកីឡាករ-កីឡាការិនីវ័យក្រោម ១៣ឆ្នាំមួយចំនួន ដើម្បីផ្ដល់ឱកាសឲ្យពួកគេបង្ហាញសមត្ថភាព ទេព​កោសល្យ ហើយពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទៀតផង៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm