ក្រុមអ្នកតវ៉ាជាច្រើន នៅខាងក្រៅទីតាំងប្រជុំនៅទីក្រុងព្រុចសែល ជាកន្លែងដែលមេដឹកនាំសហភាពអឺរ៉ុប កំពុងជួបប្រជុំគ្នា ព្រមព្រៀងចំពោះការអំពាវនាវផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌ដើម្បីអនុញ្ញាតឲ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដែលសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថានៅមិនគ្រប់គ្រាន់ឆ្ងាយពីតម្រូវការ។

នៅក្នុងសេចក្តីប្រកាសមួយ ដែលបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូល បណ្តាមេដឹកនាំទាំង២៧ប្រទេសរបស់សហភាពនេះ បានសម្តែងការព្រួយបារម្ភខ្លាំងបំផុត សម្រាប់ការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កហ្សា។
ពួកគេបាន អំពាវនាឲ្យមានដំណើរការមនុស្សធម៌ដែលពុំត្រូវបានរារាំង សុវត្ថិភាព រហ័ស និងបន្ត ហើយជំនួយនេះនឹងទៅដល់អ្នកទាំងឡាយណាដែលត្រូវការតាមរយៈវិធានការចាំបាច់ទាំងអស់ រួមមានទាំងច្រករបៀងមនុស្សធម៌ និងការផ្អាកការប្រយុទ្ធគ្នាសម្រាប់តម្រូវការមនុស្សធម៌។

ប៉ុន្តែក្រុមអ្នកតវ៉ារាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅ កំពុងតែក្រវីស្លាកសញ្ញាផ្សេងៗ អំពាវនាវការផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា និងបាននិយាយថា មេដឹកនាំអឺរ៉ុបគួរតែធ្វើការងារបន្ថែមលើនេះ។
អ្នកតវ៉ា និយាយថា វាបានធ្វើឲ្យមេដឹកនាំអឺរ៉ុបចំណាយពេល២៤ម៉ោង ដើម្បីជួយពលរដ្ឋអ៊ុយក្រែន ហើយពេលនេះមេដឹកនាំប្រហែលជាចំណាយពេល១ខែដើម្បីជួយពលរដ្ឋប៉ាឡេស្ទីន នៅពេលដែលបញ្ហានេះបន្តអស់រយៈពេល៧០ឆ្នាំមកនេះ។