កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការបិទ​ខ្ទប់​អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​សប្ដាហ៍​ទី​២ នៃ​ខែមិថុនានេះ

2021/06/07 11:13:22 pm        63

ភ្នំពេញ ៖ ការអនុវត្ត​ការបើក​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ និង​គ្រួសារ​ទទួលផល ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់ ដែល​រាជរដ្ឋាភិបាល​ទើប​បង្កើត​ថ្មី ​គឺអាច​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ទី២ នៃ​ខែមិថុនា ​រឺ​មិន​អោយ​លើសពី​ខែមិថុនា ​នេះ​ទេ​។ នេះ​ជាការ​លើកឡើង​របស់​ មន្ត្រី​ជំនាញ នៃ​ក្រសួង​សង្គមកិច្ច ជា​ក្រសួង​សាមី​ក្នុង​ការ​បើក​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​។

កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការបិទ​ខ្ទប់ ជា​កម្មវិធី​ថ្មី​មួយ​ដែល​រាជរដ្ឋាភិបាល ​បាន​បង្កើតឡើង ​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ដែលមាន​ជីវភាព​លំបាក​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ ​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​ដែល​មាន​ប័ណ្ណ​សម​ធម៌ មា​ន​សុពលភាព​នោះទេ​។

កម្មវិធី​នេះ ក៏​នឹង​ជួយឧបត្ថម្ភ​ដល់ គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩ ​មានការ​លំបាក​ផ្នែក​ជីវភាព​ និង​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​អាយុជីវិត​ដោយសារ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ក្នុង​ក្រប​ខណ្ឌ​ទូទាំងប្រទេស​។

សម្រាប់​ការចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ថ្មី​នេះ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម លើកឡើង​នៅ​ព្រឹក​នេះ​ថា ​កម្មវិធី​នេះ​ អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​សប្ដាហ៍​ទី​២ នៃ​ខែមិថុនា ​ហើយ​បើ​មានការ​ប្រែប្រួល ​ក៏​មិនអាច​លើសពី​ខែមិថុនា​នេះដែរ​។ ​លោក​ បន្តថា កម្មវិធី​នេះ​គឺ​អនុវត្ត​តែ​មួយដង​ប៉ុណ្ណោះ​ ពុំមាន​ការអនុវត្ត​ជា​ជុំ ​ដូច​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​កំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ​នោះទេ​។

សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​នេះ ​គឺមាន​ផ្ដោត​សំខាន់​លើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន​ថ្លៃ​ស្បៀងអាហារ ថ្លៃ​ទឹកស្អាត និង​ថ្លៃ​អគ្គីសនី ដោយ​គ្រួសារ​ទទួលផល ​អាច​ទទួល​បាន​សាច់ប្រាក់​ខុសគ្នា ទៅតាម​ចំនួន​សមាជិក​នៃ​គ្រួសារ​នីមួយៗ​។ លោក ឈួ​រ សុ​បញ្ញា បន្តថា​ សម្រាប់​គ្រួសារ​ដែល​ទទួល​ផល​សម្រាប់​កម្មវិធី​ថ្មី​នេះ ​គឺ​ក្រសួង​សង្គមកិច្ច នឹង​បញ្ជូន​ឈ្មោះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជម្រាប​តទៅ​អ្នក​គ្រួសារ​ទទួល​ផល​ទាំងនោះ​។ ​លោក​ បានបន្ដថា ការបើក​សាច់ប្រាក់​នាពេល​នេះ ​ក៏​កាន់​តែ​មាន​ភាព​ងាយស្រួល​ផងដែរ ​ដោយ​គ្រាន់តែ​ភ្ជាប់​នូវ​អត្តសញ្ញាណ​ប័ណ្ណ​ និង​ទូរស័ព្ទ​ដែល​មាន​លេខ​បាន​កត់​ត្រាទុក ​ទៅ​បើក​ផ្ទាល់​នៅ ​ភ្នាក់ងារ​វី​ង រឺក៏​ប្រើប្រាស់​ កម្មវិធី​ទូរស័ព្ទ​របស់​វី​ង និង​មាន​លក្ខខណ្ឌ ​បើក​សាច់ប្រាក់​ជូន​ដោយ​ផ្ទាល់​សម្រាប់​ករណី​គ្រួសារ ​ដែល​មាន​សមាជិក​បាត់បង់​ជីវិត​ដោយសារ​កូ​វីដ​-១៩​។

យ៉ាងណា​ម៉ិ​ញ​មកទល់ពេលនេះ ពុំទាន់​មានការ​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ រឺ​គ្រួសារ​ ជា​អ្នក​ទទួលផល​សម្រាប់​ក​ម្ម​វិធី​ជំនួយ​សង្គម​ថ្មី​នេះ​នោះទេ​។ ​ចំពោះ​ទំហំ​ថវិកា ​ដែល​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​សរុប ​ក៏​ពុំទាន់​មានការ​បញ្ជាក់​ផងដែរ​៕

​អត្ថបទ​៖​គឹម​ហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm