អង្គភាពយោធានិងអង្គភាពសុនខនគរបាលឬ K-9 បានចូលរួមស្វែងរកជនសង្ស័យជាទាហានបម្រុងអាមេរិកនៅរដ្ឋ Maine ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់រង្គាល កាលពីយប់ថ្ងៃពុធទី២៥ខែតុលា ក្នុងការបាញ់ប្រហារដែលបានសម្លាប់មនុស្ស១៨នាក់ និង១៣នាក់ផ្សេងទៀតរងរបួសនៅកន្លែងបោះប៊ូលីង និងក្លឹបកម្សាន្តក្នុងទីក្រុង Lewiston សហរដ្ឋអាមេរិក ។

ទីក្រុង Lewiston ដែលជាអតីតមជ្ឈមណ្ឌល វាយនភណ្ឌ មានប្រជាជនរស់នៅប្រមាណ៣៨.០០០នាក់ និងបណ្ដាសហគមន៍ជិតខាងនានា បានបិទស្ទើរទាំងស្រុង ដើម្បីទុកពេលឲ្យក្រុមមន្ត្រី រាប់រយនាក់ពង្រីកការស្វែងរកចាប់ខ្លួនជនសង្ស័យ ។ ក្រុមអាជ្ញាធរ បានស្វែងរកតាម ព្រៃឈើ ផ្លូវទឹក និងនៅក្នុងទីប្រជុំជននានា ។

នគរបាលបានចេញដីការចាប់ខ្លួន បុរសជនសង្ស័យឈ្មោះ Robert R. Card វ័យ៤០ ឆ្នាំ ដែលឋានៈពលបាលត្រី នៅជិតមូលដ្ឋានទ័ពបម្រុងសហរដ្ឋអាមេរិក ។ ក្រុមមន្ត្រីអនុវត្តន៍ច្បាប់ បាននិយាយថាជនល្មើសធ្លាប់ត្រូវបានបញ្ជូនទៅព្យាបាលបណ្ដោះអាសន្ន នៅមន្ទីរពេទ្យវិលកចរឹតកាលពីរដូវក្ដៅកន្លងទៅ ៕