អាមេរិក៖ យន្តហោះចិន បានខិតមកជិតយន្តហោះទម្លាក់គ្រាប់បែក ក្នុងចម្ងាយ៣ម៉ែត្រដ៏គ្រោះថ្នាក់

2023/10/27 07:50:12 pm        134

យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តចម្បាំងចិន បានខិតមកជិតយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិកយ៉ាងគ្រោះថ្នាក់កាលពីដើមសប្តាហ៍នេះ នៅលើសមុទ្រចិនខាងត្បូង ជា អ្វីដែលទីក្រុងវ៉ាស៊ីនតោន និយាយថា ជាឥរិយាបថបង្កហានិភ័យខ្ពស់ដោយយន្តហោះយោធារបស់ចិន។ យោធាអាមេរិក និយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងចិន J-11 បានចូលមកជិតយន្តហោះ B-52 ក្នុងចម្ងាយត្រឹមតែ៣ម៉ែត្រ។

សេចក្តីថ្លែងការណ៍របស់យោធាអាមេរិក និយាយថាអំឡុងការស្ទាក់ចាប់នៅពេលយប់ អាកាសយានិករបស់សាធារណៈរដ្ឋប្រជាមានិតចិន បានហោះហើរក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព ដែលបង្ហាញថាអកាសយានិកខ្សោយ ដោយការខិតមកជិតក្នុងល្បឿនលឿនហួសពីការគ្រប់គ្រង ហោះនៅពីខាងក្រោម នៅពីខាងមុខ និងក្នុងចម្ងាយតែ៣ម៉ែត្រ ពីយន្តហោះ B-52 ដែលធ្វើឲ្យយន្តហោះទាំងពីគ្រឿងនេះ ស្ថិតក្នុងគ្រោះថ្នាក់នៃការប៉ះទង្គិចគ្នា។

កាលពីដើមខែនេះ មន្ទីរបញ្ចកោណបាននិយាយថាយន្តហោះយោធាចិន បានធ្វើសមយុទ្ធខិតមកជិតយន្តហោះអាមេរិក ជិត២០០ដង ចាប់តាំងពីឆ្នាំ២០២១។ កាលពីសប្តាហ៍មុន ក្រសួងការពារជាតិចិន បាននិយាយថាមន្ទីរបញ្ចកោណ បានចោទប្រកាន់យោធារបស់ខ្លួនពីបទស្ទាក់ចាប់នៅដែនអាកាសដែលមានហានិភ័យនិងបង្ខិតបង្ខំ គឺជាការបង្ខូចឈ្មោះដោយចេតនាមកលើប្រទេសចិនជាការជំរុញផ្នែកនយោបាយ ដែលលាក់កំបាំង។

ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក មានភាពតានតឹងដោយសារតែជម្លោះរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ជុំវិញរឿងរ៉ាវមានចាប់ពីបញ្ហាកោះតៃវ៉ាន់ និងកំណត់ត្រាសិទ្ធមនុស្សរបស់ចិនរហូតដល់សកម្មភាពយោធារបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចាប់ផ្តើមដំណើរទស្សនកិច្ចដែលត្រូវបានរំពឹងទុកជាយូរ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ខណៈសហរដ្ឋអាមេរិក និងចិន ស្វែងរកការរៀបចំដោះស្រាយភាពខ្វែងគំនិតគ្នាជាយុទ្ធសាស្ត្រដ៍ស៊ីជម្រៅ និងត្រួសត្រាយផ្លូវ សម្រាប់ជំនួបកំពូលដែលរំពឹងទុក រវាង ប្រធានាធិបតីលោក Joe Biden និងសមភាគីរបស់លោក លោក Xi Jinping។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm