ក្រុមអ្នកវិភាគនិងមេដឹកនាំប្រទេសជាច្រើនលើពិភពលោក បង្ហាញប្រតិកម្មផ្សេងគ្នា ចំពោះមរណភាពរបស់ លោក Li Keqiang

2023/10/27 08:36:22 pm        130

សារព័ត៌មានរដ្ឋ បាននិយាយនៅថ្ងៃសុក្រទី២៧ខែតុលានេះថា អតីតនាយករដ្ឋចិន លោក Li Keqiang បានទទួលមរណភាពភ្លាមៗដោយសារគាំងបេះដូង ក្នុងវ័យ៦៨ឆ្នាំ ។ការបាត់បង់រូបលោក បានបង្កឲ្យមានប្រតិកម្ម និងការសោកស្ដាយ រូបលោក ពីបណ្ដាមេដឹកនាំពិភពលោក និងក្រុមអ្នកវិភាគ ជាច្រើន ។

ជាក់ស្ដែង លោក ADAM NI ជាអ្នកនិពន្ធនិង ជាអ្នកវិភាគនយោបាយឯករាជ្យរបស់ចិន បាននិយាយថា លោក Li គឺជានាយករដ្ឋមន្ត្រី ដែលឈរដោយគ្មានអំណាច ខណៈចិន ងាកចេញឆ្ងាយភ្លាមៗពីការធ្វើកំណែទម្រង់ និងការបើកចំហ។

លោក DALI YANG សាស្ត្រាចារ្យនយោបាយ នៃសាកលវិទ្យាល័យ CHICAGO និយាយថា ព្រំដែនសម្រាប់ការបង្កើតគោលនយោបាយនិងការអនុវត្តន៍របស់លោក Li បានក្លាយជាឈ្នាន់សម្រាប់លោកប្រធានាធិបតី Xi Jinping ។

លោក CHEN DAOYIN អ្នកវិភាគនយោបាយចិនឯករាជ្យ នៅប្រទេសឈីលី បាននិយាយថា លោក Li គឺជាបុគ្គលសំបូរដោយគំនិត ប៉ុន្តែគ្មានដំណោះស្រាយ ។លោកពុំបានទទួលស្នាដៃច្រើនទេ ក្នុងឋានៈនាយករដ្ឋមន្ត្រី។

លោក ហីរ៉ូកាស៊ុ ម៉ាតស៊ូណូ (HIROKAZU MATSUNO) ប្រធានខុទ្ធការល័យរបស់ប្រទេសជប៉ុន បាននិយាយថា អតីតនាយករដ្ឋចិន លោក Li Keqiang បានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនង រវាងចិន និងជប៉ុន រួមទាំង ដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសជប៉ុនអំឡុង ជំនួបកំពូលត្រីភាគីរវាងជប៉ុន និងនិង កូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំ២០១៨។ យើងសូមផ្ញើការរំលែកទុក្ខដ៏ក្រៀមក្រមចំពោះអតីតនាយករដ្ឋមន្ត្រី Li Keqiang។

លោក NEIL THOMAS អ្នកវិភាគនៅជមជ្ឈមណ្ឌលចិនរបស់វិទ្យាស្ថានគោលនយោបាយសង្គមរបស់អាស៊ី បាននិយាយថា លោក Xi ទំនងជានឹងគោរពប្រពៃណីគណបក្ស និងដឹកនាំការកាន់ទុក្ខជាសាធារណៈចំពោះលោក Li ដោយសារតែលោកគ្មានហេតុផលក្នុងការខឹងសម្បាមិត្តរួមការងារ និងអ្នកគាំទ្ររបស់លោក Li ក្នុងបក្ស ដែលឥទ្ធិពលនយោបាយរបស់ពួកគេ កាន់តែចុះខ្សោយដោយការស្លាប់របស់លោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm