​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣ ​ត្រូវ​បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន​

2021/06/07 11:52:14 pm        212

បាត់ដំបង៖ ស្នងការ​នគរបាល​ខេត្តបាត់ដំបង បានសម្រេច​ផ្អាក​ការងារ​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨២៣ ​ជា​បណ្ដោះអាសន្ន ក្រោយ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូនចៅ​របស់ខ្លួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចុះ​ថ្ងៃទី​០៣ ​ខែមិថុនា នេះ បានសម្រេច​ថា «​ត្រូវ​បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​វរសេនីយ៍ឯក យឹម វិចិត្រ អត្តលេខ ០៧៧៤៦ ឋានៈ មេបញ្ជាការ នៃ​វរ​សេនា​តូច​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៨២៣ ​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​» ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន បាន​កំណត់​ឲ្យ​លោក​វរសេនីយ៍ឯក យឹម វិចិត្រ ត្រូវ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុស​ឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី​។​

​​​ទន្ទឹមនឹង​ការផ្អាក​ការងារ​លោក​វរសេនីយ៍ឯក យឹម វិចិត្រ អត្តលេខ ០៧៧៤៦ ឋានៈ មេបញ្ជាការ នៃ​វរ​សេនា​តូច​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៨២៣ ​ជា​បណ្ដោះអាសន្ន​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បានប្រគល់​ភារកិច្ច​ជូន​លោក​វរសេនីយ៍ទោ មាស មឿ​ន អត្ថ​លេខ​៥១៨៨៤ ​ឋានៈ មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៨២៣ ​ឱ្យ​ដឹកនាំ​ការងារ​ជំនួស​សិន​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm