រដ្ឋបាលខណ្ឌ៧មករា ទទួលទេយ្យទាន និងថវិកាឧបត្ថម្ភ​ពីចៅអធិការវត្តចំនួន៣ ដើម្បីយកទៅប្រើប្រាស់បន្តក្នុងការមនុស្សធម៌

2023/10/27 09:44:41 pm        107

ភ្នំពេញ៖ ព្រះគ្រូចៅអធិការចំនួន៣វត្ត នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានឧបត្ថម្ភទេយ្យទាន និង ថវិកាមួយចំនួន ដល់អនុសាខាការកាកបាទក្រហមខណ្ឌ៧មករា សម្រាប់ការបន្តយកទៅទ្រទ្រង់​លើការ​ងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពលរដ្ឋរងគ្រោះដោយ​អគ្គិភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ឬពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។

ពិធីប្រគល់-ទទួល ទេយ្យទាន និង ថវិកាខាងលើ ធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវត្តសំពៅមាស ខណ្ឌ៧មករា ក្រោមវត្តមានទទួល​ពី​សំណាក់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងក្រុមមន្ត្រី និងព្រះអធិបតីភាព ព្រះនាម ព្រះបិដកធម្ម ម៉ៅ នីម ព្រះរាជគណៈថ្នាក់ចត្វា ​ព្រះអនុគណខណ្ឌ៧មករា ព្រះគ្រូចៅអធិការវត្ត​ព្រះពុទ្ធមានបុណ្យ រួមទាំងចៅអធិការ នៃបណ្តាវត្តដទៃផ្សេងទៀត ដែលបានចូលរួមឧបត្ថម្ភផងដែរ ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានថ្លែងអំណរ​គុណ​ដល់ទឹកព្រះទ័យរបស់​ព្រះគ្រូចៅ​អធិការវត្តទាំង៣ ដែលជានិច្ចកាល​តែងតែចូលរួមចំណែកកិច្ចការងារ​មនុស្សធម៌ជួយ​ឧបត្ថម្ភ​ទេយ្យទាន និងថវិកា​ដល់រដ្ឋបាលខណ្ឌ សម្រាប់យកទៅប្រើប្រាស់បន្តលើការងារមនុស្សធម៌​ជួយដល់​ពលរដ្ឋក្នុងមូលដ្ឋាន​ ដែលជួបប្រទះការលំបាក ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា ជំនួយរបស់ព្រះគ្រូចៅអធិការវត្តទាំង៣នៅពេលនេះ គឺ​នឹង​ត្រូវយកទៅ​ប្រើប្រាស់​ឱ្យចំទិសដៅ​ ដោយនាំយកទៅបែងចែកជូនប្រជាពលរដ្ឋ​ដែលមាន​ជីវភាពខ្វះខាតពិតប្រាកដ ​ដោយមិនប្រកាន់និន្នាការ​នយោបាយ ​ជាតិ​សាសន៍ ​ឬ​ពណ៌សម្បុរ​ឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់ ​កាកបាទប្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន។

ទេយ្យទានឧបត្ថម្ភកាកបាទក្រហមកម្ពុជា ​តាមរយៈអនុគណខណ្ឌ៧មករា ​រួមមាន​ បច័្ចយចំនួន ៦លានរៀល, អង្ករ២៤បាវ, មី ៨១កេស,ទឹកសុទ្ធ២៧កេស ,ទឹកក្រូច២៧កេស ,ទឹកត្រី-ទឹកស៊ីអីវ ៩៥យួរ រួមទាំង ស្ករ-ស, តែ, ទឹកដោះគោ, ត្រីខ កំប៉ុង សរុបជិត ២០០០កំប៉ុង៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm