
លោក Robert Fico នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសស្លូវ៉ាគី បាននិយាយនៅក្នុងការសន្ទនាជាមួយ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបថា ទីក្រុងប្រាស្ទីស្លាវ៉ា (Bratislava) នឹងមិនគាំទ្រអ៊ុយក្រែនដោយជំនួយយោធាទៀតទេ។
ក្នុងចំណោមបញ្ហាផ្សេងទៀត លោក Fico បានប្រាប់លោកស្រី Von der Leyenថា៖«ចាប់ពីថ្ងៃនេះតទៅ ស្លូវ៉ាគី នឹងមានគំនិតផ្ទាល់ខ្លួន នៅក្នុងទីក្រុងប្រ៊ុចសែល»។
លោកបានប្រកាសការកែប្រែច្បាប់ព្រហ្មទណ្ឌរបស់ប្រទេស ជាការឆ្លើយតបទៅនឹង «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការបំពានច្បាប់ព្រហ្មទណ្ឌប្រឆាំងនឹងក្រុមប្រឆាំង»ដែលគណបក្សរបស់លោក គឺ Smer-SD រហូតមកដល់ពេលថ្មីៗនេះ។
លោក Fico បានបន្ថែមថា៖«ខ្ញុំក៏បានជូនដំណឹងទៅដល់លោកស្រីប្រធានគណៈកម្មការអឺរ៉ុបថា រដ្ឋាភិបាលស្លូវ៉ាគីថ្មី នឹងមិនគាំទ្រអ៊ុយក្រែនក្នុងមធ្យោបាយយោធាទេ ហើយថា យើងនឹងផ្តោតទាំងស្រុងលើជំនួយមនុស្សធម៌» និងអះអាងថា លោកស្រី Von der Leyen បានសង្កត់ធ្ងន់លើសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្នុងការគាំទ្រ ឬមិនគាំទ្រអ៊ុយក្រែនដោយប្រើអាវុធ។