
ប្រភពជាច្រើន បានប្រាប់សារព័ត៌មាន BBC ថា កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានដណ្តើមកាន់កាប់ទីក្រុងធំទីពីររបស់ស៊ូដង់គឺ នីឡា (Nyala)ពីកងទ័ព បន្ទាប់ពីការប្រយុទ្ធជាច្រើនខែ។
សាក្សីម្នាក់ បាននិយាយថា អ្នកស្រុក កំពុងប្រារព្ធពិធី ដោយសារពួកគេសង្ឃឹមថា វាមានន័យថា បញ្ចប់អំពើហិង្សា។
ការប្រយុទ្ធគ្នា បានបង្ខំមនុស្សជាង ៦៧០.000 នាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
មន្ទីរពេទ្យក្នុងទីក្រុងនេះ ត្រូវបានបំផ្លាញ ហើយសាកសពត្រូវបានគេនិយាយថា កំពុងត្រូវដាក់ដំរៀបជាជួរនៅតាមដងផ្លូវ។
ការរីកចម្រើនដ៏សំខាន់នេះសម្រាប់ RSF កើតឡើង នៅពេលដែលភាគីជម្លោះទាំងពីរ ត្រូវបានកំណត់ឲ្យ បន្តការចរចាសន្តិភាព នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កងទ័ពពុំបានធ្វើអត្ថាធិប្បាយអំពីការបរាជ័យរបស់ខ្លួននៅក្រុងនីឡាទេ។
នីឡាដែលជារដ្ឋធានីនៃរដ្ឋដាហ្វឺរខាងត្បូង( South Darfur) គឺជាទីក្រុងយុទ្ធសាស្ត្រតភ្ជាប់ស៊ូដង់ជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR)។