ប្រមុខដឹកនាំសហភាពអឺរ៉ុបជំរុញឲ្យផ្អាកទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា ដើម្បីឲ្យជំនួយចូលទៅតំបន់នោះ

2023/10/27 03:53:49 pm        164

មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) បានអំពាវនាវឲ្យមានការផ្អាកនូវការទម្លាក់គ្រាប់បែករបស់ប្រទេសអ៊ីស្រាអែល និងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុមហាម៉ាស ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌បានចូលទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីមានជម្លោះជាច្រើនថ្ងៃ ដែលបង្ហាញពីការបែកបាក់កាន់តែរាលដាលឡើង នៅក្នុងប្លុក ជុំវិញជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នៅក្នុងសេចក្តីប្រកាសមួយដែលបានព្រមព្រៀងគ្នា នៅឯកិច្ចប្រជុំកំពូល នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បណ្ដាមេដឹកនាំនៃប្រទេសទាំង២៧ របស់សហភាពនេះ បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពមនុស្សធម៌ ដែលកាន់តែមានសភាពយ៉ាប់យ៉ឺនទៅៗ នៅតំបន់ហ្គាហ្សានេះ»។

មេដឹកនាំទាំងនោះ បានអំពាវនាវឲ្យមាន «ការចូល និងជំនួយមនុស្សធម៌ជាបន្ត រហ័ស សុវត្ថិភាព និងគ្មានការរារាំង ដើម្បីឲ្យបានទៅដល់អ្នកដែលត្រូវការ តាមរយៈវិធានការចាំបាច់ទាំងអស់ ក្នុងនោះរួមទាំងការមានច្រករបៀងមនុស្សធម៌ និងការផ្អាកប្រយុទ្ធ សម្រាប់តម្រូវការមនុស្សធម៌» ផងដែរ។

កិច្ចប្រជុំកំពូលនេះ គឺជាជំនួបផ្ទាល់លើកដំបូងរបស់បណ្ដាមេដឹកនាំទាំងនេះ គិតចាប់តាំងពីមានការវាយប្រហារបង្ហូរឈាម កាលពីថ្ងៃទី៧ ខែតុលា មកលើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបន្ទាប់មក បានជំរុញឲ្យអ៊ីស្រាអែលធ្វើការសងសឹក ដោយការទម្លាក់គ្រាប់បែក និងបិទផ្លូវចេញចូលរបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am