ប្រទេសចិនព្រមានពីការមាន «តែពាក្យស្លោក» នៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28

2023/10/27 10:55:07 pm        184

នៅមុនកិច្ចពិភាក្សាស្តីពីបញ្ហាអាកាសធាតុ COP28 នាខែក្រោយ មន្ត្រីអាកាសធាតុចិន បាននិយាយនៅថ្ងៃសុក្រ (ទី២៧ ខែតុលា) នេះថា បណ្ដាប្រទេសនានា ត្រូវតែចៀសវាងពីការ «មានត្រឹមតែពាក្យស្លោក» ហើយជំនួសមកវិញជាមួយនឹងការអនុវត្តវិធីសាស្ត្រជាក់ស្តែង ចំពោះបម្រែបម្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងពីការការគិតគូរដល់កង្វល់នានា ដូចជាសន្តិសុខថាមពល ការងារ និងកំណើន។

ជុំចុងក្រោយបំផុតនៃកិច្ចពិភាក្សាអំពីអាកាសធាតុពិភពលោក គ្រោងនឹងចាប់ផ្តើមនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅចុងខែវិច្ឆិកា ដោយការជជែកដេញដោលនោះផ្តោតលើចន្លោះប្រហោង ក្នុងការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ២០១៥។

«ការវាយតម្លៃសកល» ដែលត្រូវបានបោះពុម្ពផ្សាយដោយអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា បានបង្ហាញថា ពិភពលោកបាននៅឆ្ងាយពីគោលដៅពាក់ព័ន្ធនឹងអាកាសធាតុ ហើយសកម្មភាព តម្រូវឲ្យមានពី «គ្រប់ទិសទីទាំងអស់» ដើម្បីរក្សាសីតុណ្ហភាពកុំឲ្យកើនឡើងលើស ១,៥អង្សាសេ។

លោក Xia Yingxian ប្រធានការិយាល័យអាកាសធាតុ នៅក្រសួងអេកូឡូជី និងបរិស្ថានរបស់ប្រទេសចិន បាននិយាយថា បណ្ដាប្រទេសអ្នកមានគួរតែបំពេញការសន្យារបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រចាំឆ្នាំចំនួន ១០០ពាន់លានដុល្លារ សម្រាប់ប្រទេសក្រីក្រ ដោយបញ្ចប់ទាំងស្រុងនូវការបង្កើតយន្តការហិរញ្ញវត្ថុសម្រាប់ «ការបាត់បង់ និងការខូចខាត» ហើយនិងមូលនិធិបន្សាំ ២ដង។

លោកបានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា «ប្រទេសអភិវឌ្ឍន៍ មានទំនួលខុសត្រូវ ដែលមិនអាចដោះស្រាយបាន ចំពោះបម្រែបម្រួលអាកាសធាតុពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ ក៏មានលទ្ធភាពយ៉ាងពិតប្រាកដ ក្នុងការដោះស្រាយជាមួយនឹងបម្រែបម្រួលអាកាសធាតុនេះ»។

លោក Xia បាននិយាយថា កិច្ចពិភាក្សា COP28 ចាំបាច់ត្រូវគោរពដល់ «ចំណុចចាប់ផ្តើមផ្សេងៗគ្នា និងស្ថានភាពជាតិនៃប្រទេសនីមួយៗ»។ លោកបានប្រាប់ថា៖ «ពាក្យស្លោកឥតន័យ ឬការមានត្រឹមតែពាក្យស្លោក ដែលមានភាពខុសស្រឡះពីការពិត និងដែល«ស័ក្តិសមគ្រប់យ៉ាង» ហាក់ដូចជាបង្ហាញពីមហិច្ឆតា ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់ដំណើរការពហុភាគីនៃការដោះស្រាយ ចំពោះបម្រែបម្រួលអាកាសធាតុ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm