
អ៊ីម៉ាមម្នាក់នៅទីក្រុងឡុងដ៍ បានអំពាវនាវឲ្យមាន«បណ្តាសាចំពោះអ្នកមិនស្មោះត្រង់» និងឲ្យព្រះអាឡោះ «រំដោះ» វិហារឥស្លាមប្រវត្តិសាស្ត្រមួយ នៅក្នុងក្រុងហ្ស៊េរុយសាឡិម និង «ការពារវាពីជនជាតិជ្វីហ្វ» នៅក្នុងសុន្ទរកថាដ៏ម៉ឺងម៉ាត់ទៅកាន់អ្នកគោរពបូជា បន្ទាប់ពីការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស។
កាលពីយប់ថ្ងៃព្រហស្បតិ៍ គេហទំព័រ Royal Borough of Greenwich បានឲ្យដឹងថា វាជាការ «ខ្ពើមរអើមក្នុងការរិះគន់»ពាក្យសម្តីរបស់អ៊ីម៉ាម Muhammad Abdullah Shakir ដែលគេបានយល់ច្បាស់ ត្រូវបាននិយាយកាលពីថ្ងៃទី២០ ខែតុលា។
ចំណែកអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងគំនិតប្រឆាំងជនជាតិជ្វីហ្វនិយម បានចាត់ទុក «វោហារស័ព្ទគួរឲ្យស្អប់ខ្ពើម»នោះ ថា«មិនអាចទទួលយកបានឡើយ»។
ការរិះគន់នេះ កើតឡើងនៅពេលដែលនគរបាលនិងស្ថាប័នសាធារណៈផ្សេងទៀត ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ដើម្បីដោះស្រាយរបាយការណ៍កើនឡើងនៃឧក្រិដ្ឋកម្មស្អប់ជនជាតិជ្វីហ្វ ចំពេលមានការតវ៉ាជាបន្តបន្ទាប់ជុំវិញបញ្ហានេះ។