
រដ្ឋមន្រ្ដីកាបរទេសចិនលោក វ៉ាង យី កាលពីថ្ងព្រហស្បតិ៍ បានអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងរួមពីប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីនាំយកទំនាក់ទំនងទ្វេភាគីឲ្យស្ថិតនៅលើគន្លងនៃភាពលូតលាស់ដ៏រលូន ប្រកបដោយស្ថិរភាព និងនិរន្តរភាព។
លោក វ៉ាង ដែលជាសមាជិកម្នាក់នៃការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនិស្ដចិនផងដែរនោះ បានធ្វើអត្ថាធិប្បាយនៅពេលរូបលោក និងរដ្ឋមន្រ្ដីការបរទេសអាមេរិក លោកអង់តូនី ប៊្លីងខិន(Antony Blinken) បានបង្ហាញមុខរយៈខ្លីនៅចំពោះមុខអ្នកសារព័ត៌មានមុនពេលប្រមុខការទូតនៃប្រទេសទាំងពីរជួបពិគ្សាក្សាក្នុងក្រុងវ៉ាស៊ិនតោនឌីស៊ី។
បើទោះជាប្រទេសធំទាំងពីរនៅក្នុងពិភពលោក គឺចិន និងសហរដ្ឋអាមេរិក មានការខ្វែងគំនិតគ្នា និងភាពផ្ទុយគ្នាក៏ដោយ ប៉ុន្ដែការចែករំលែកផលប្រយោជន៍រួមសំខាន់ និងការប្រឈមមុខរួម បានតម្រូវឲ្យប្រទេសទាំងពីរដោះស្រាយបញ្ហាប្រឈមរួមគ្នា។
លោកវ៉ាងបាននិយាយថា នោះជាមូលហេតុដែលចិន និងសហរដ្ឋអាមេរិក ត្រូវការមានការសន្ទនាគ្នា ។ ចិននិងអាមេរិក មិនគ្រាន់តែផ្ដោតលើសន្ទនាគ្នាប៉ុណ្ណោះទេ ប៉ុន្ដែការសន្ទនា និះគួតែស៊ីជម្រៅ និងមានសារៈសំខាន់គឺដើម្បីឲ្យភាគីទាំងពីរ អាចបង្កើនការយោគយល់គ្នា បន្ថយការយល់ខុស និងវិនិច្ឆ័យខុស ពោលគឺប្រឹងប្រែងជានិច្ចដើម្បីពង្រីកការស្របមតិគ្នា ហើយនិងបន្ដនូវកិច្ចសហប្រតិបត្ដការដែលផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកតាមរយៈការសន្ទនាគ្នា ដោយធ្វើអោយទំនាក់ទំនងចិន អាមេរិកមានស្ថិរភាព ហើយត្រូវតែទាញទំនាក់ទំនងទ្វេភាគីនេះ បែរមករកគន្លងនៃភាពលូតលាស់ដោយរលូនពោលគឺមានស្ថិរភាព និងនិរន្ដរភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
លោកបានកត់សំគាល់ថា ចិនតែងតែរក្សាភាពស្ងៀមស្ងាត់ទៅនឹងសំឡេងរំខានមួយចំនួនដែលមិនអាចជៀសផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិកនេះ៕