
ការផ្ទុះជាច្រើនត្រូវបានគេមើលឃើញ នៅលើអាកាសភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ខណៈអ៊ីស្រាអែល និយាយថាខ្លួនកំពុងបង្កើនប្រតិបត្តិការតាមដីគោកនៅតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសអារ៉ាប់ បានជំរុញឱ្យអ៊ីស្រាអែល ពន្យារពេលប្រតិបត្តិការនៅតំបន់ហ្កាហ្សា ដែលអាចធ្វើឲ្យចំនួនជនស៊ីវិលបាត់បង់ជីវិតកាន់តែច្រើននៅតំបន់ឆ្នេរដែលមានប្រជាជនរស់នៅច្រើន ហើយអាចបញ្ឆេះជម្លោះកាន់តែរីកធំ។
មានការព្រួយបារម្ភអំពីការឈ្លានពានតាមដីគោក សម្រាប់ចំណាប់ខ្មាំងជាង ២០០នាក់ ដែលតាមសេចក្តីរាយការណ៍ថា ត្រូវបានឃុំខ្លួននៅទីនោះដោយចលនាហាម៉ាសអ៊ីស្លាមនិយម កំពុងគ្រប់គ្រងនៅតំបន់ហ្កាហ្សា និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត។
មហាសន្និបាតអង្គការសហប្រជាជាតិ បានគាំទ្រយ៉ាងលើសលប់ចំពោះសេចក្តីសម្រេច ពង្រាងដោយរដ្ឋអារ៉ាប់ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់សម្រាប់ផ្នែកមនុស្សធម៌ និងទាមទារឱ្យមានដំណើរការផ្តល់ជំនួយទៅកាន់ដែនដីដែលត្រូវបានហ៊ុមព័ទ្ធ និងការការពារជនស៊ីវិល។