
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល នឹងខិតខំទប់ស្កាត់មិនឲ្យមានការដំឡើងថ្លៃភ្លើងអគ្គិសនីនោះទេ បើទោះបីជាបច្ចុប្បន្ននេះពិភពលោកកំពុងជួបវិបត្តិ សកលក្តី ហើយការទប់ស្កាត់មិនឲ្យថ្លៃភ្លើងឡើងនេះក៏ដើម្បីជាការជួយសម្រាល់បន្ទុកដល់បងប្អូនកម្មករ កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះដែរ។
ថ្លែងក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតមកពីរោងចក្រសហ គ្រាសនានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យជាងមួយម៉ឺនប្រាំបីពាន់នាក់ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា គឺគិតគួរផលប្រយោជន៍បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋជានិច្ច ហើយរាជ រដ្ឋាភិបាលសូមប្រកាសថា នឹងមិនឲ្យថ្លៃភ្លើងកើនឡើងនោះទេ រួមទាំងការដំឡើងថ្លៃអ្វីៗផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា កត្តាជីវភាព របស់បងប្អូនកម្មករ និយោជិត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគឺជាការចាំបាច់បំផុត ខណៈប្រទេសនីមួយៗមានការរីកចម្រើនជឿនលឿនគឺអាស្រ័យទៅលើចំណូលរបស់ប្រជាជន ដូច្នេះគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាជំរុញកត្តាជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺចំណូលរបស់ប្រជា ជនគ្រប់រូបតែម្តង៕ អត្ថបទ៖ បាន ចក់






