
ថ្លែងក្នុងពិធីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយ កម្មករ និយោជិត ជិតពីរម៉ឺននាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា រដ្ឋាភិបាលបាន គិតគូរយកចិត្តទុកដាក់ចំពោះជីវភាពរបស់កម្មករ និយោជិតឱ្យមានភាពប្រសើរឡើងជាលំដាប់ ក្នុង នោះមានតាំងពីការបង្កើនប្រាក់ឈ្នួល ប្រាក់រង្វាន់ ប្រាក់សម្រាប់ការធ្វើដំណើរ និងស្នាក់នៅ ព្រមទាំង ប្រាក់អតីតភាពការងារជាដើម។
ឯកឧត្ដមបន្ថែមថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិតនៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសជាច្រើនក្នុងតំ បន់។
ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្រៅពីគិតគូរចំពោះការដំឡើងប្រាក់ខែ រដ្ឋាភិបាលក៏បានគិតគូរទៅដ ល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករ និយោជិតបន្ថែមទៀតផងដែរ ក្នុងនោះមានដូចជា កាត់បន្ថយ ការចំណាយផ្សេងៗ ការព្យាបាលជំងឺដោយមិនបង់ប្រាក់ និងការចំណាយលើគ្រោះថ្នាក់ការងារជាដើម ។ ឯកឧត្ដមបន្ថែមថា រដ្ឋាភិបាលក៏បានគិតគូរដល់ការរៀបចំប្រាក់សោធន សម្រាប់កម្មករ និយោជិត ពេលចូលនិវត្តន៍ផងដែរ។ ការរៀបចំនេះ គឺមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នៃវិស័យការងារនៅកម្ពុ ជានោះឡើយ។
អំឡុងទសវត្សរ៍ ១៩៩០ កម្ពុជាបានអនុញ្ញាតឱ្យមានការបើកដំណើរការរោងចក្រ ដើម្បីផលិតសម្ភារ នានាសម្រាប់នាំចេញទៅក្រៅប្រទេស។ អំឡុងពេលនោះ ប្រាក់ខែ កម្មករ និយោជិត ស្ថិតក្នុងរង្វង់ ៤០ ដុល្លារក្នុងមួយខែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំគិតគូរដល់ជីវភាពកម្មករ និយោជិត តាម រយៈការសម្របសម្រួលឱ្យមានការដំឡើងប្រាក់ខែជាបន្តបន្ទាប់ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ នានាជាច្រើនផងដែរ។ នៅឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ប្រាក់ខែកម្មករ និយោជិត ដែលនឹងទទួល បានទាបបំផុតចំនួន ២០៤ ដុល្លារ ដោយមិនបូកបញ្ចូលពីថវិកាដែលទទួលបានពីអត្ថប្រយោជន៍ និង ការលើកទឹកចិត្តនានានោះឡើយ៕ ដោយ៖ គង់ ឌិន