
[BREAKING NEWS] លោក Robert Card ខ្មាន់កាំភ្លើងដែលសង្ស័យ នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅរដ្ឋ Maine ដែលបណ្តាលឲ្យមនុស្ស ១៨នាក់ ស្លាប់ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងតំបន់ព្រៃមួយកន្លែង នៅជិតកន្លែងកើតហេតុនៃការបាញ់ប្រហារដ៏ឃោរឃៅ។ លោក Card គឺជាគោលដៅនៃការតាមស្វែងរកអស់រយៈពេលជាច្រើនថ្ងៃមកហើយ បន្ទាប់ពីអំពើហិង្សាដ៏រន្ធត់នៅក្នុងទីក្រុង Lewiston រដ្ឋ Maine ហើយការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយប្រភពអនុវត្តច្បាប់។ លោក Card ត្រូវបានគេជឿថាបានសម្លាប់ខ្លួនឯង។