
ការចូលលួច បានកើតឡើងនៅក្នុងទីក្រុង Acapulco របស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីរមណីយដ្ឋានឆ្នេរដ៏ពេញនិយម ត្រូវបានវាយបក់បោកកាលពីថ្ងៃពុធដោយព្យុះសង្ឃរា Otis ដែលបានបណ្តាលឲ្យមនុស្ស ២៧ នាក់ស្លាប់ និងបានធ្វើឱ្យពលរដ្ឋប្រឈមកង្វះស្បៀងអាហារ និងទឹក។ រូបភាពពី យានដ្រូនរបស់ សារព័ត៌មាន Reuters បានបង្ហាញកាលពីថ្ងៃសុក្រពី មនុស្សជាច្រើនបាននាំយកចេញទំនិញ រួមមានអាហារ ទឹក និងក្រដាសអនាម័យពីហាងជាច្រើនកន្លែងនៅទីក្រុង Acapulco ។
ព្យុះសង្ឃរា Otis បានវាយបោកបក់មកលើទីក្រុង Acapulco ដោយមានខ្យល់បក់ក្នុងល្បឿន ២៦៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង កាលពីព្រឹកថ្ងៃពុធ ដោយជន់លិចផ្លូវថ្នល់ បំប៉ើងដំបូលផ្ទះនិងសណ្ឋាគារ ជន់លិចយានយន្ត និងកាត់ផ្តាច់បណ្តាញទំនាក់ទំនង ផ្លូវថ្នល់ និងផ្លូវអាកាស។
ការខាតបង់ពីការបំផ្លិចបំផ្លាញ ដែលបន្សល់ទុកដោយព្យុះប្រភេទទី ៥ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនរាប់ពាន់លានដុល្លារ ហើយសមាជិកកងកម្លាំងប្រដាប់អាវុធជាង ៨.000នាក់ ត្រូវបានបញ្ជូនទៅជួយសម្អាតទីក្រុងដែលរងគ្រោះ។