
បព្វជិតនិកាយស៊ីអ៊ីត លោក Muqtada al-Sadr ( មុកតាដា អាល់សាឌ័រ)របស់ប្រទេសអ៊ីរ៉ាក់ បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ាក់ និងសមាជិកសភា កាលពីថ្ងៃសុក្រ ឲ្យបិទស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ ដើម្បីឆ្លើយតបទៅនឹង «ការគាំទ្រឥតឈប់ឈរ» របស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«ប្រសិនបើរដ្ឋាភិបាល និងសភា មិនគោរពតាមការទាមទារនេះ យើងនឹងចាត់វិធានការបន្ថែមទៀត ដែលយើងនឹងប្រកាស នៅពេលក្រោយ»។
មេដឹកនាំប្រជាជននិយមរូបនេះ រាប់លាននាក់អ៊ីរ៉ាក់ក្នុងចំណោមអ្នកដើរតាមរបស់ខ្លួន ហើយបានបង្ហាញកាលពីអតីតកាលថា ខ្លួនអាចជំរុញការប្រមូលផ្តុំដោយអ្នកគាំទ្ររាប់រយរាប់ពាន់នាក់ ដែលភាគច្រើនជាវណ្ណៈកម្មករនិកាយស៊ីអ៊ីត ប្រសិនបើលោកចង់ដាក់សម្ពាធនយោបាយ។
លោក Sadr បានប្រឆាំងនឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយកំណត់ខ្លួនឯងឲ្យនៅដាច់ឆ្ងាយពីមេដឹកនាំនិកាយស៊ីអ៊ីតផ្សេងទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតេអេរ៉ង់។ លោក ក៏បានប្រឆាំងនឹងសហរដ្ឋអាមេរិក និងបានអំពាវនាវឲ្យមានការចាកចេញរបស់ទាហានអាមេរិក ដែលនៅសេសសល់ចុងក្រោយ នៅក្នុងប្រទេសអ៊ីរ៉ាក់។