ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣”

2023/10/29 05:18:37 am        104

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood Phnom Penh ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” ដែលជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី អាណាព្យាបាល ក្រុមគ្រួសារ និងសិស្សានុសិស្ស ជាបេក្ខជនឆ្នើម។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សឌីជីថល គឺជាអាទិភាពចម្បងបំផុត ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ច-សង្គមឌីជីថល និងសម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ សំដៅដល់ការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្តែងពាក់ព័ន្ធនឹងការកសាងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល កន្លងមកនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបំពេញបេសកកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការលើកកម្ពស់និងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាអាទិ៍៖ ការផ្តួចផ្តើមបង្កើតកម្មវិធីសម្រាប់ជំរុញការយល់ដឹងជាសាធារណៈពីឌីជីថល (Tech Awareness) ការជំរុញការចាប់យកឌីជីថល (Tech Adaptation) បង្កើនការយល់ដឹងឌីជីថល ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍​ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System) ជូនដល់គ្រឹះស្ថានឧត្តមសិក្សា ការរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ការកសាងធនធានមនុស្សឆ្នើមឌីជីថល មានកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ, វគ្គបណ្តុះបណ្តាលជំនាញឌីជីថល, និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល​ ជាដេីម។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារទទួលបន្ទុករៀបចំកម្មវិធីបញ្ញវន្តឌីជីថល ដែលបានខិតខំប្រឹងប្រែងតាំងពីដើមរហូតដល់ចប់ និងថ្លែងអំណរគុណដល់ដៃគូសហការឧបត្ថម្ភដល់ដំណើរការនៃកម្មវិធីពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កម្មវិធីបញ្ញវន្តឌីជីថលនឹងផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលកម្លាំងសកម្មមួយក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រី បានសម្រេចផ្តល់ជូនរង្វាន់ដែលជាជ័យលាភីពីលេខ ១ ដល់ លេខ៣០ នៅក្នុងកម្មវិធីបញ្ញវន្តឌីជីថល (Digital Talent) រួមមាន៖

- ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ១៥លានរៀល ពានរង្វាន់ជ័យលាភី មេដាយជ័យលាភីលេខ ១ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

- ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល មេដាយជ័យលាភីលេខ ២ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

- ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥លានរៀល មេដាយជ័យលាភីលេខ ៣ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

- បេក្ខជនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់១៥ ក្នុងម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង។ 

- បេក្ខជនដែលស្ថិតក្នុងលំដាប់លេខរៀង ១៦ ដល់ ៣០ ក្នុងម្នាក់ៗនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ២0ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

- បន្ថែមពីលើរង្វាន់ជាទឹកប្រាក់និងកុំព្យូទ័រយួរដៃ ចំពោះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ដែលជាបេក្ខជនជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រួមទាំងដំណើរទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google , Amazon និង Meta ជាដើម នៅប្រទេសសិង្ហបុរី។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm