
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៊ីស្រាអែល កំពុងពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាជាមួយនឹងទ័ពថ្មើរជើង និងរថពាសដែក ដែលគាំទ្រដោយការវាយប្រហារ «ដ៏ធំ»ពីអាកាស និងសមុទ្រ។
លោក ឧត្តមនាវីឯក Daniel Hagari បាននិយាយថា៖«កងកម្លាំង នៅតែប្រុងជើងការកម្រិតខ្ពស់
ហើយកំពុងបន្តសង្រ្គាម»។
នាពេលកន្លងទៅ ទាហាន បានធ្វើការវាយលុកថ្នើរជើងនៅពេលយប់រយៈពេលខ្លី មុនពេលត្រឡប់ទៅ អ៊ីស្រាអែលវិញ។
នៅព្រឹកថ្ងៃសៅរ៍នេះ យោធាបានបញ្ចេញវីដេអូដែលបង្ហាញពីរថពាសដែកជាច្រើនគ្រឿង ធ្វើចល័តយឺតៗនៅតំបន់ដីខ្សាច់នៃតំបន់ហ្គាហ្សា ដែលជាការបញ្ជាក់ជារូបភាពដំបូងនៃកងទ័ពជើងគោក ហើយបាននិយាយថា យន្តហោះចម្បាំង បានទម្លាក់គ្រាប់បែកលើផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស និងលេនដ្ឋានក្រោមដីរាប់សិបកន្លែង។