
ក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរជាលាយលក្ខណ៍អក្សររបស់សមាជិកសភាថា ការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់អាល្លឺម៉ង់ ដើម្បីជំនួសប្រព័ន្ធមីស៊ីលដែលផ្តល់ឲ្យអ៊ុយក្រែន គឺចំណាយពេលយូរជាងការគ្រោងទុកពីដំបូង។
ក្រសួងបានប្រាប់សមាជិកសភា Ingo Gaedechens នៃគណបក្សប្រឆាំង Christian Democratsថាការចរចាជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក (ក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon) លើការទិញប្រព័ន្ធជាច្រើនកំពុងដំណើរការ ដោយការដឹកជញ្ជូនរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ និងបញ្ចប់នៅឆ្នាំ ២០២៧
ក្រសួងបានបន្ថែមថា សំណើសុំថវិកាចំនួន ២៥លានអឺរ៉ូ (២៦,៤ លានដុល្លារ) សម្រាប់ប្រព័ន្ធនេះ នឹងត្រូវដាក់ជូនគណៈកម្មាធិការថវិការបស់សភាសម្រាប់ការអនុម័ត តាមតម្រូវការសម្រាប់ការទិញសម្ភារៈយោធាទាំងអស់ ដែលមានតម្លៃលើសពី ២៥លានអឺរ៉ូ នៅរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤។
ការឆ្លើយតបរបស់ក្រសួង គឺផ្ទុយពីរបាយការណ៍ខែមិថុនា ដែលបានគិតទុកជាមុនអំពីការបញ្ចប់កិច្ចសន្យានៅត្រីមាសទី៤។