លោក Netanyahu ៖ អ៊ីស្រាអែល នឹងចាប់ផ្តើមដំណាក់កាលទី២ នៃសង្រ្គាមតំបន់ហ្គាហ្សា

2023/10/29 04:17:19 pm        166

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្នអ៊ីស្រាអែលស្ថិតនៅក្នុងដំណាក់កាលទី ២នៃសង្រ្គាមតំបន់ហ្គាហ្សា ហើយកងកម្លាំងរបស់លោក កំពុងចុះប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ ។

លោកនិយាយថា សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប នឹងពិបាក ហើយនិងមានរយៈពេលយូរ ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ ។

រូបភាពវីដេអូឃ្លីបរបស់កងទ័ពការពារជាតិអ៊ីស្រាអែល ឃើញការបង្ហាញដំណាក់កាលទី ២នៅក្នុងតំបន់បិទច្រកគ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ។

លោក Netanyahu បានអំពាវនាវសារជាថ្មីម្តងទៀតឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីតំបន់ភាគខាងជើងហ្គាហ្សាស្រ្ទីប ដែលជាទីតាំងផ្តោតសំខាន់ការវាយប្រហាររបស់អ៊ីស្រាអែល ។

អ៊ីស្រាអែល បានពង្រឹងការបិទច្រកតំបន់ហ្គាហ្សា និងបានទម្លាក់គ្រាប់បែកអស់រយៈពេល ៣សប្តាហ៍មកហើយ ។

ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា និយាយថា មនុស្សជាង ៧.៥០០នាក់ ត្រូវបានសម្លាប់អំឡុងយុទ្ធនាការរបស់កងទ័ពអ៊ីស្រាអែល ។

ដោយឡែក ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់មកលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់ប្រទេសមួយនេះ ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm