ក្រុម​ប្រឆាំង​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ជួបជុំគ្នា​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​អ៊ីស្រាអែល​

2021/06/07 07:35:08 pm        441

​អន្តរជាតិ៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុមប្រឆាំង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ជួបជុំគ្នា​នៅ​ក្នុង​ទីក្រុង​តែ​ល អា​វីវ ដោយ​សង្ឃឹម​ថានឹង​អាច​ត្រួសត្រាយ​ផ្លូវ​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​។​

​មេដឹកនាំ​ក្រុមប្រឆាំង លោក យែ ឡា​ភី​ត និង​ដៃគូ​សំខាន់​របស់​លោក គឺ​លោក ណា​ហ្វ​តា​លី បេន​ណេ​ត បានប្រកាសថា ពួកគេ​បាន​ឈាន​ដល់​ការ​ព្រមព្រៀងគ្នា​មួយ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា ដែលមាន ១២០​អាសនៈ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​រដ្ឋាភិបាលចម្រុះ​ថ្មី​នេះ មាន ៨​គណបក្ស និង​មាន​សំឡេង​គ្រប់គ្រាន់ ៥០+១​ដើម្បី​បញ្ចប់​រជ្ជកាល​រយៈពេល ១២​ឆ្នាំ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​របស់លោក ណេ​តាន់​យ៉ា​ហ៊ូ​។​

​ប៉ុន្តែ ​រដ្ឋាភិបាលចម្រុះ​ថ្មី​ដ៏​ផុយ​ស្រួយ​នេះ នៅ​ប្រឈម​ផ្លូវ​ដ៏​លំបាក​បន្ថែមទៀត ដោយ​ពួកគេមិនអាច​ទម្លាក់​តំណែង​ប្រធានសភា ដែល​ជា​សម្ព័ន្ធមិត្ត​រប​ស់លោក ណេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​គេ​នៅ​មិនទាន់​ច្បាស់​នោះទេ​ថា​តើ​នឹងមាន​រឿងរ៉ាវ​អ្វីខ្លះ​ទៀត នឹង​កើតឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​

​ខណៈ​ពេល​នោះដែរ លោក​បេន​ណេ​ត ដែល​ត្រូវបាន​គេ​ចាត់តាំង​ឲ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​រប​ស់អ៊ីស្រាអែល បាន​រង​សំពាធ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកនយោបាយ​ស្តាំ​និយម​ផ្សេងទៀត ដែល​បាន​ចោទប្រកាន់​រូបលោក​ពីបទ​ក្បត់​គ្នាឯង​។​

​ក្រោម​ការ​ព្រមព្រៀងគ្នា​លើ​រដ្ឋាភិបាលចម្រុះ​ដែរ លោក​ឡា​ភី​ត និង​លោក បេន​ណេ​ត នឹង​ចែករំលែក​ការងារ​ជា​នាយករដ្ឋមន្ត្រី​ម្នាក់​ម្តង ដោយ​ផ្អែកលើ​រូបមន្ត​ផ្លាស់ប្តូរ​តំណែង​គ្នា​ម្តងម្នាក់៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm