កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)បានព្រមានពីលទ្ធភាពនៃផលវិបាកដ៏គ្រោះថ្នាក់នៃប្រតិបត្តិការតាមជើកគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាស្រ្ទីប ជាកន្លេងដែលមនុស្សរាប់ពាន់នាក់ បានស្លាប់រួចទៅហើយដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាននិយាយថា ពួកគេបានបាត់ការទាក់ទងជាមួយសហការីរបស់ខ្លួននៅតំបន់ហ្គាហ្សា កាលពីយប់មិញ ហើយអ្នកសារព័ត៌មានជាច្រើន លែងអាចធ្វើសេចក្តីរាយការណ៍បានទៀតហើយចេញពីតំបន់បិទច្រកមួយនេះ ។

លោក Volker បានអំពាវនាវផងដែរឲ្យភាគីបង្កសង្រ្គាម និងរដ្ឋដទៃទៀតទាំងអស់ដែលមានឥទ្ធិលនៅក្នុងតំបន់ ត្រូវតែធ្វើតាមអំណាចរបស់ពួកគេទាំងអស់ ដើម្បីបន្ធូរបន្ថយជម្លោះមួយនេះ ។
អ៊ីស្រាអែល បានបញ្ជូនទាហានរបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃសុក្រ ហើយពួកគេបានសន្យាបន្តវាយប្រហារលើគោលដៅជាច្រើន រួមទាំងផ្លូវក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រើប្រាស់ដោយក្រុមហាម៉ាស់ ៕