ទាហាមកពីឆ្មាំជាតិម៉ិកស៊ិក បានចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវនៅក្នុងទីក្រុង Acapulco កាលពីថ្ងៃសៅរ៍ ក្រោយព្យុះសង្ឃរា Otis បោកបក់លើទីក្រុងតំបន់ឆ្នេរប្រទេសម៉ិកស៊ិកមួយនេះ និងបានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ រាបដល់ដី ។ ព្យុះសង្ឃរានេះដែរ បានសម្លាប់មនុស្ស ៣៩នាក់ ។

ដោយប្រើរទេះរុញ ប៉ែល និងរណា ទាហានបានចាប់ផ្តើមបោសសម្អាតិគំនរបាក់បែកផ្ទះ ហាង និងអគារចេញពីដងផ្លូវនៅក្នុងទីក្រុង Acapulco ។
ខណៈពេលនោះដែរ គេបានមើលឃើញ ប្រជាពលរដ្ឋម៉ិកស៊ិក តម្រង់ជួរយ៉ាងវែង ដើម្បីចូលចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុង Acapulco ។

ថ្លៃខូចខាតបណ្តាលមកពីព្យុះកម្រិតទី ៥ Otis ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលរាប់ពាន់លានដុល្លារ ហើយកងកម្លាំងប្រដាប់អាវុធជាង ៨ពាន់នាក់ ត្រូវបានបញ្ជូនទៅជួយស្តាឡើងវិញទីក្រុងកំពង់ផែមួយនេះ ៕