ក្រុម​យុវជន​ជាច្រើន​ប្រមូលគ្នា​ជា​ក្រុម​ស្ម័គ្រចិត្ត​ចូល​រួមចំណែក​ជួយ​ដល់​ពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ​សម្រាប់​រយៈពេល​ប្រមាណ ១​សប្ដាហ៍​ដែល​ខណ្ឌដង្កោ ក៏ដូចជា​បណ្ដា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា រងគ្រោះ​ធម្មជាតិ​ទឹក ​ជំនន់ វត្តមាន​កងកម្លាំង​ចម្រុះ​ជាច្រើន​បាន​ចុះ​បំពេញការងារ​ភ្លាមៗ​ជួយសង្គ្រោះ​ជីវិត​ និង​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល ​សុវត្ថិភាព​។ ក្នុង​បេសកកម្ម​នេះ​ ក៏មាន​វត្តមាន​របស់​ក្រុម​យុវជន​ជាច្រើន រួមចំណែក​ជួយ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន អាច បំពេញបាន​ផងដែរ​។


ក្នុង​បេសកកម្ម​ជួយសង្គ្រោះ​ជីវិត និង​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់​ទៅ​ទីទួល​សុវត្ថិភាព ក្រៅពី​សកម្មភាព​ស្នូល​របស់​កងកម្លាំង​ចម្រុះ​ជាច្រើន ក៏មាន​ការរួមចំណែក​ជា​កម្លាំង ​ក៏ដូចជា​ ការឧបត្ថម្ភ​ផ្សេងៗ​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ​និង​កងកម្លាំង​ពី​សំណាក់​ក្រុម​យុវជន​ជាច្រើន​ក្រុម​ផងដែរ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ​នៅ​ចំណុច​ទីទួល​សុវត្ថិភាព​មុខ​ផ្សារ​ព្រែក​ជ្រៃ ក្នុង​ខណ្ឌដង្កោ វត្តមាន​របស់​យុវជន ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​វត្តមាន​របស់​យុវជន​កាកបាទ​ក្រហម​កម្ពុជា រួមទាំង​វត្តមាន​របស់​ក្រុម​យុវជន​ផ្សេងទៀត បាន​ចូលរួម​បំពេញ​សកម្មភាព​ការងារ​ជាប្រចាំ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។​ សម្រាប់​យុវជន ស ស យ ក និង យុវជន​កាកបាទក្រហម​កម្ពុជា​ បាន​ចូលរួម​ក្នុង​បេសកកម្ម តាម​ការ​ជួយ​ជញ្ជូន​របស់របរ​រប​ស់​ជន​រងគ្រោះ​ឡើងមក​លើគោក​ឱ្យ​មាន​សុវត្ថិភាព​។ រីឯ​វត្តមាន​របស់​យុវជន​មួយក្រុម​ទៀត បាន​ចូលរួម​តាមរយៈ​ការ​ផ្ដល់ជូន​នូវ​អាហារសម្រន់ និង​ភេសជ្ជៈ​ជូន​ដល់​កងកម្លាំង​ដោយ​មិន​គិតថ្លៃ ​សម្រាប់​ជាការ​លើកទឹកចិត្ត​ចំពោះ​ការព្យាយាម ​និង​ការ​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​របស់​កងកម្លាំង ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​។

ជុំវិញ​បញ្ហា​ទឹកជំនន់​ដែល​វាយប្រហារ​មក​លើ​កម្ពុជា​នេះ​ បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន ហើយក៏​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ​២៥​នាក់​បាត់​បង់ជីវិត​ផងដែរ​ នេះ​បើ​តាម​របាយការណ៍​រប​ស់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គិត​ត្រឹម​ថ្ងៃទី ​១៩ តុលា​ម្សិល​ម៉ិ​ញ​។​ របាយការណ៍​ដដែល​បញ្ជាក់ថា ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​១៩ រាជធានី ខេត្ត​ស្មើនឹង​ ៩១ ក្រុង ស្រុក ខណ្ឌ និង​ប៉ះពាល់​ដល់​ប្រជាជន​ជិត ៨​ម៉ឺន​គ្រួសារ ​និង​ធ្វើឱ្យ​ស្រូវ​លិច​ទឹក​ប្រមាណ​ជាង​ ២​សែន​ហិកតា​ និង​លិច​ដំណាំ​រួមផ្សំ​ប្រមាណ​ជិត ៨​ម៉ឺន​ហិកតា​។ ​លើសពីនេះ ​ក៏បាន​ប៉ះពាល់​ដល់​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម​ជិត ៤០០ គីឡូម៉ែត្រ​ផងដែរ​។

សម្រាប់​បញ្ហា​អាកាសធាតុ​វិញ ក្រសួង​ធនធានទឹក ​និង​ឧតុ​និយម​ បានចេញ​សេចក្ដីជូនដំណឹង​នា​ព្រឹក​នេះ​ថា កម្ពុជា​បាន​នឹង​កំពុង​ទទួល​ខ្យល់មូសុង​និរតី​កម្រិត​មធ្យម ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូសបន្លាយ​កាត់​ពីលើ​។ លើសពីនេះ​ កម្ពុជា​ក៏​អា​ច​រង​ឥទ្ធិពល​តិចតួច​ពី​ព្យុះ​ទី ​១៧​ឈ្មោះ សុ​ដែល ដោយ​ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ចូល​ភាគ​ខាងជើង​ប្រទេស​វៀតណាម ​ក្នុង​កំឡុង​ថ្ងៃទី ២៥–២៦ តុលា​។ បាតុភូត​នេះ​ នឹង​ធ្វើឱ្យ​កម្ពុជា​សម្រាប់​បណ្ដា​ខេត្ត​នៅជាប់​តំបន់​វាលទំនាប ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម ​ធ្វើឱ្យ​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ​ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម ​និង​ធ្វើឱ្យ​តំបន់​មាត់សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​៕

​អត្ថបទ ​៖ ​គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm