បណ្តាបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ របស់អាមេរិក អំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាស

2023/10/29 11:41:27 pm        420

បណ្តាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក រួមទាំងបេក្ខជននាំមុខ គឺលោក Donald Trump បានលើកសរសើរពីការគាំទ្រឥតងាករេរបស់ពួកគេចំពោះអ៊ីស្រាអែល ក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យបាត់ពីផែនដី ខណៈពួកគេបានធ្វើយុទ្ធនាការដោយមានសុន្ទរកថាទៅកាន់ម្ចាស់ជំនួយជនជាតិជ្វីហ្វសំខាន់ៗនៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ (២៨ តុលា)។

ការជួបជុំម្ចាស់ជំនួយចុងសប្តាហ៍របស់សម្ព័ន្ធជ្វីហ្វរបស់បក្សសាធារណរដ្ឋ (RJC) បានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោកក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់មក។ ក្រុមអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៧.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

ការគាំទ្រអ៊ីស្រាអែល ជាសញ្ញាសម្គាល់នៃនយោបាយសាធារណរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជំនួយប្រហែល ១.៥០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុង Las Vegas កំពុងស្វះស្វែងរកការបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំង ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីក្រុមសិទ្ធិមនុស្ស ចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាតំបន់មានប្រជាជនរស់នៅច្រើន។

លោក Trump ដែលជាបេក្ខជននាំមុខក្នុងទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋ និងបេក្ខជនផ្សេងទៀត បានអំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាសចោល ហើយបានស្តីបន្ទោសរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលជាសមាជិកបក្សប្រជាធិបតេយ្យ ថាបានបង្កឱ្យមានវិបត្តិដ៏បង្ហូរឈាមនេះកើតឡើង៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm