ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/30 09:12:04 am        228

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។

*ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។

-សម្ដេចធិបតី ៖ កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសល កម្ពុជាមិនមានឱកាសបង្ហាញ។ សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រកបដោយសមធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ទទួលបានទាំងអស់គ្នា ជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។

-សម្ដេចធិបតី៖ អរគុណមន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កំពង់ស្ពឺ ក្រោយសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។

-សម្ដេចធិបតី ៖ អាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ដោយការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យចំគោលដៅ ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គប្បីខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យផលទទួលបានដល់ដៃបងប្អូនប្រជាពលរដ្ឋ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅ ថ្នាក់មូលដ្ឋានជាចម្បង។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០ ពង្រឹង ៣០ ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខានតែបាន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ, ជំរុញពន្លឿនការដោះ ស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ជា វិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ។

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ គឺជារដ្ឋាភិបាលអនុវត្តនូវវិធីសាស្ត្រជាក់ ស្ដែងនិយម មិនមែនទ្រឹស្ដីនិយម និងត្រូវចេញជាលទ្ធផលជាក់ស្ដែងជូនដល់អ្នកប្រើប្រាស់សេវា និងប្រ ជាពលរដ្ឋ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am