មនុស្សរាប់រយនាក់សម្រុកចូលអាកាសយានដ្ឋានក្នុងប្រទេសរុស្ស៊ីក្នុងកុបកម្មប្រឆាំងជ្វីហ្វជុំវិញការមកដល់នៃយន្តហោះពីអ៊ីស្រាអែល

2023/10/30 05:24:25 pm        75

រុស្ស៊ី ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី និងបណ្តាញផ្សព្វផ្សាយសង្គម បានរាយការណ៍ ថាមនុស្សរាប់រយនាក់ កាលពីថ្ងៃអាទិត្យ បានសម្រុកចូលអាកាសយានដ្ឋានសំខាន់ក្នុងតំបន់ដាហ្គេស្តាន (Dagestan) របស់ប្រទេសរុស្ស៊ី និងទៅកាន់កន្លែងចុះចតដើម្បីតវ៉ាចំពោះការមកដល់របស់យន្តហោះពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ។ កងកម្លាំងសន្តសុខរុស្ស៊ី បានបណ្ដេញក្រុមបាតុករគាំទ្រពលរដ្ឋប៉ាឡេស្ទីនពីអាកាសយានដ្ឋាននេះ។ 

ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ខាងលើនេះបាននិយាយថា មនុស្សប្រហែល ២០ នាក់បានរងរបួស ក្នុងនោះមានពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ម៉ាខាចកាឡា (Makhachkala) គឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងតំបន់ កូកាស (Caucasus) ភាគខាងជើង ជាទីជម្រករបស់សហគមន៍មូស្លីមដ៏ធំ។ក្រុមអាជ្ញាធរបានបិទអាកាសយានដ្ឋាននៅក្នុងទីក្រុង ម៉ាខាចកាឡា ជារដ្ឋធានីនៃតំបន់ដែលមានប្រជាជនមូស្លីមច្រើនជាងគេ ហើយនគរបាលបានប្រមូលផ្ដុំគ្នានៅកន្លែងនោះ។ 

សេចក្តីរាយការណ៍ព័ត៌មានរបស់រុស្ស៊ីបាននិយាយថា មនុស្សនៅក្នុងហ្វូងមនុស្សកំពុងស្រែកពាក្យស្លោកប្រឆាំងនឹងសាសនា ហើយព្យាយាមសម្រុកចូលក្នុងអាកាសយានដ្ឋាន Red Wings ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ។ 

វីដេអូនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីហ្វូងមនុស្សមួយចំនួននៅលើទីលានចុះចតដោយគ្រវីទង់ជាតិប៉ាឡេស្ទីន បាតុករប៉ុនប៉ងលើកក្រឡាប់រថយន្តនគរបាល និងខ្លះទៀតពិនិត្យមើលលិខិតឆ្លងដែនរបស់អ្នកដំណើរដែលបានមកដល់ ។  

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល រំពឹងថាក្រុមអាជ្ញាធរអនុវត្តច្បាប់របស់រុស្ស៊ី នឹងការពារសុវត្ថិភាពរបស់ពលរដ្ឋអ៊ីស្រាអែល និងជនជាតិជ្វីហ្វទាំងអស់នៅគ្រប់ទីកន្លែងដែលពួកគេអាចមាន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមធ្វើកុបកម្ម និងប្រឆាំងនឹងការញុះញង់ដ៏ព្រៃផ្សៃប្រឆាំងនឹងជនជាតិជ្វីហ្វ និងជនជាតិអ៊ីស្រាអែល។ការិយាល័យរបស់លោក Netanyahu បានបន្ថែមថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសរុស្ស៊ី កំពុងធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីរក្សាសុវត្ថិភាពជនជាតិអ៊ីស្រាអែល និងជនជាតិជ្វីហ្វ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm