UN៖ ពលរដ្ឋតំបន់ហ្កាហ្សា សម្រុកចូលមជ្ឈមណ្ឌលជំនួយ និងនាំគ្នាប្រមូលយកស្បៀងអាហារ

2023/10/30 05:27:37 pm        65

ប៉ាឡេស្ទីន ៖ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយថា អ្នកស្រុកតំបន់ហ្កាហ្សា រាប់ពាន់នាក់ បានសម្រុកចូលទៅក្នុងឃ្លាំងរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ (២៩ តុលា) ដោយបានប្រមូលយកម្សៅសម្រាប់ធ្វើនំ ស្បៀងអាហារ និងរបស់របរសំខាន់ៗផ្សេងទៀត ដែលនោះជាសញ្ញាមួយបង្ហាញថា ពលរដ្ឋទាំងនោះបានឈានដល់ «ដំណាក់កាលគ្រប់គ្រងលែងបាន»។ 

ឃ្លាំងមួយក្នុងចំណោមឃ្លាំងជាច្រើន ដែលមានទីតាំងនៅភូមិ Deir al-Balah ភាគកណ្ដាលតំបន់ហ្កាហ្សា គឺជាទីដែលទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA រក្សាទុកជំនួយ ដែលដឹកជញ្ជូនមកដោយក្បួនរថយន្តមនុស្សធម៌ ឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា ពីប្រទេសអេហ្ស៊ីប។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយ ដែលបង្ហាញថា សណ្តាប់ធ្នាប់ស៊ីវិលកំពុងចាប់ផ្តើមដួលរលំ បន្ទាប់ពីសង្គ្រាមរយៈពេលបីសប្តាហ៍ និងការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងលើតំបន់ហ្កាហ្សា»។

ការផ្គត់ផ្គង់ជំនួយដល់តំបន់ហ្កាហ្សា បានជាប់គាំងចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលមួយនេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ 

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយថា សមត្ថភាពរបស់ខ្លួនក្នុងការជួយប្រជាជននៅតំបន់ហ្កាហ្សា បានជួបការលំបាកជាខ្លាំងដោយសារការវាយប្រហារតាមអាកាស ដែលបានសម្លាប់បុគ្គលិករបស់ខ្លួនរាប់សិបនាក់ និងបានរិតបន្តឹងលើការចល័តនៃការផ្គត់ផ្គង់ផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm