​ក្រុមគ្រួសាររបស់ចំណាប់ថ្នូរ អំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានថ្មើរជើងចូលហ្កាហ្សា

2023/10/30 05:30:30 pm        127

អុីស្រាអែល ៖ អ្នកបញ្ចុះបញ្ចូលមួយក្រុមសម្រាប់ក្រុមគ្រួសាររបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល ដែលត្រូវបានក្រុមហាម៉ាសចាប់យកទៅ បានសុំទទូចកាលពីថ្ងៃអាទិត្យទី២៩តុលា ថា សុវត្ថិភាពមនុស្សជាទីស្រឡាញ់របស់ពួកគេ គួរតែជាចំណុចអាទិភាពសម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល ខណៈយោធាពង្រីកប្រតិបត្តិការវាយប្រហារថ្មើរជើងនៅក្នុងតំបន់ហ្កាហ្សា។នៅឯទីស្នាក់ការកណ្តាលនៃវេទិកាចំណាប់ខ្មាំង និងគ្រួសារដែលបាត់ខ្លួនក្នុងទីក្រុង Tel Aviv លោក ណូមអាឡុន (Noam Alon) វ័យ២៤ឆ្នាំ ជាមិត្តប្រុសរបស់នាង អ៊ីបា ហៃម៉ាន់ (Inbar Haiman) ដែលត្រូវបានចាប់ពង្រត់ពីកន្លែងប្រគុំតន្ត្រីមួយ បាននិយាយថា ការធានាសុវត្ថិភាពរបស់ចំណាប់ថ្នូរទាំងអស់និងការបំផ្លាញក្រុម Hamas គឺជាគោលដៅពីរផ្ទុយគ្នា ដែលមិនអាចសម្រេចបានរួមគ្នាទេ។   

បុគ្គលិកសង្គមកិច្ចអ្នកស្រី អាត់វ៉ា អាដា (Adva Adar) បានសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់ជីដូន    វ័យ៥៨ឆ្នាំរបស់ខ្លួន ដែលត្រូវបានចាប់ពង្រត់រួមជាមួយបងប្អូនជីដូនមួយរបស់អ្នកស្រីឈ្មោះតាម័រអាដា (Tamir Adar)វ័យ៣៨ឆ្នាំ ដោយនិយាយថាជីដូនរបស់អ្នកស្រី មិនមានពេលរង់ចាំទេ គាត់ត្រូវការត្រឡប់មកផ្ទះវិញឥឡូវនេះ។     

លោក ឡៃអិន (Lion) និងអ្នកស្រីលី យ៉ានី (Lea Yanai) បាននិយាយថា ពួកគេបានបាត់បង់ទំនាក់ទំនងជាមួយប្អូនស្រីរបស់ពួកគេនាងម៉ូរ៉ានស្តេឡាយ៉ាណៃ(Moran Stela Yanai) ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរនៅឯពិធីបុណ្យណូវ៉ា(Nova)ដោយនិយាយថា ពួកគេបានឃើញនាងលើកចុងក្រោយនៅក្នុងវីដេអូ TikTok ដែលកំពុងដេកនៅវាលស្រែ និងអង្វរសុំទុកជីវិតឲ្យនាង អមជុំវិញដោយក្រុមចាប់ជំរិតដែលកំពុងដាក់បណ្តាសាជាភាសាអារ៉ាប់។

សាច់ញាតិរបស់ចំណាប់ថ្នូរបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់ប្រធានាធិបតីអ៊ីស្រាអែលលោក អ៊ីសាកហ៊ើហ្សុក(Isaac Herzog) ក្នុងទីក្រុងហ្សរ៉ុសេឡឹម(Jerusalem)កាលពីថ្ងៃអាទិត្យ ដោយមានមនុស្សឈរបន្តគ្នា និងកាន់ខិតប័ណ្ណមានព័ត៌មាន និងរូបភាពនៃមនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវបានចាប់យកទៅនោះ។ក្រុមហាម៉ាស បានចាប់ចំណាប់ថ្នូរជាង ២០០ នាក់ រួមទាំងកុមារ ចូលទៅតំបន់ហ្កាហ្សា អំឡុងពេលការវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែល រហូតមកដល់ពេលនេះ ក្រុមហាម៉ាស បានដោះលែងមនុស្ស ៤ នាក់ ហើយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៥០ នាក់ផ្សេងទៀត ជាការអះអាងដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បាន៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm