ប្រមុខ UNអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីបុព្វហេតុមនុស្សធម៌និងដោះលែងចំណាប់ថ្នូរនៅក្នុងតំបន់ហ្កាហ្សា

2023/10/30 05:37:58 pm        51

ហ្កាហ្សា ៖ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអាទិត្យ ទី២៩ខែតុលា បានអំពាវនាវឲ្យដោះលែងចំណាប់ថ្នូរជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា និងបង្កើតបទឈប់បាញ់សម្រាប់បុព្វហេតុមនុស្សធម៌។  

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អំឡុងទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងកាតាម៉ាន់ឌូ (Kathmandu)ប្រទេសនេប៉ាល់ លោក Guterres បាននិយាយថា លោកសូមអំពាវនាវជាថ្មី ឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗ ដោះលែងចំណាប់ថ្នូរដោយគ្មានលក្ខខណ្ឌ និងដឹកជញ្ជួនជំនួយមនុស្សធម៌សម្រាប់មនុស្សដែលត្រូវការជាចាំបាច់នៅក្នុងតំបន់ហ្កាហ្សា ។ 

ការផ្គត់ជំនួយចូលទៅដល់ក្នុងតំបន់ហ្កាហ្សាត្រូវបានជួបការលំបាក ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្ដើមទម្លាក់គ្រាប់បែកលើតំបន់ឡោមព័ទ្ធដែលមានជនជាតិប៉ាឡេស្ទីនជាច្រើនរស់នៅ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោរឃៅពីសំណាក់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលា។ 

ក្រុមអាជ្ញាធរវេជ្ជសាស្ត្រ នៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជន២លាន៣សែននាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៨.០០៥នាក់ បានស្លាប់ រួមទាំងកុមារ៣.៣២៤នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ 

ចំនួនអ្នកស្លាប់សរុបនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលនៅតែបន្ត បានកើនឡើងជាង ៩.០០០នាក់ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលរបស់ភាគីទាំងសងខាង។ ជម្លោះនៅតែបន្តកើនឡើង ខណៈភាគីទាំងពីរបានអះអាងថា មានការប្រយុទ្ធគ្នាថ្មីៗនៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm