ម៉ិកស៊ិកបញ្ជូនកងទ័ព និងជំនួយទៅកាន់ទីក្រុង Acapulco ខណៈអ្នកស្លាប់ដោយព្យុះសង្ឃរា កើនឡើងដល់៤៨នាក់

2023/10/30 05:41:52 pm        42

ម៉ិកស៊ិក ៖ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលម៉ិកស៊ិក បានបង្កើនកិច្ចប្រឹងប្រែងដើម្បីជួយដល់ទីក្រុង Acapulco តំបន់ឆ្នេរដែលរងការវាយប្រហារដោយសារព្យុះសង្ឃរា ខណៈចំនួនអ្នកស្លាប់និងបាត់ខ្លួនពីព្យុះសង្ឃរា បន្តកើនឡើងដល់ចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា ដែលបានវាយបក់បោកមកលើរមណីយដ្ឋានឆ្នេរមួយនេះ។

ព្យុះសង្ឃរា Otis បានវាយបោកបក់មកលើទីក្រុង Acapulco ជាប្រភេទព្យុះទី៥កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះ ដោយបានបំផ្លាញលំនៅឋាន សណ្ឋាគារ និងអាជីវកម្មជាច្រើនកន្លែង ដែលមានល្បឿនខ្យល់២៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យដួលរលំបណ្តាញអគ្គិសនី និងទូរគមនាគមន៍ បន្សល់ទុកឲ្យពលរដ្ឋជិត៩០០.០០០នាក់ គ្មានបណ្តាញទាក់ទងគ្នា។

ការចូលលួចបានកើតឡើង ខណៈស្បៀងអាហារ ទឹក និងប្រេងឥន្ធនៈ បានខ្វះខាត បន្ទាប់ពីមានការបំផ្លាញបណ្តាលមកពីព្យុះសង្ឃរា Otis ដែលរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យថា បានសម្លាប់មនុស្ស៤៨នាក់ និង៦នាក់នៅបាត់ខ្លួន។ 

ប្រធានាធិបតី លោក Andres Manuel Lopez Obrador បាននិយាយថា ភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់លោក បានត្រៀម ឬធ្វើដំណើរទៅកាន់ ទីក្រុង Acapulco ហើយលោកនឹងត្រឡប់ទៅទីនោះ ដើម្បីដឹកនាំកិច្ចប្រឹងប្រែងស្តារឡើងវិញ ខណៈទាហាន និងនគរបាលរាប់ពាន់នាក់បានទៅដល់ទីក្រុងនោះ។ 

ទន្ទឹមនឹងនេះ ពលរដ្ឋទីក្រុង Acapulco រាប់សិបនាក់ កាលពីថ្ងៃអាទិត្យ បានតម្រង់ជួរនៅខាងមុខរថយន្តដឹកទំនិញរបស់កងទ័ពម៉ិកស៊ិក រង់ចាំទទួលការផ្គត់ផ្គង់ស្បៀងអាហារ ខណៈពលរដ្ឋព្យាយាមដើម្បីទទួលបានប្រេងឥន្ធនៈ និងទឹក ក្នុងពេលមានការបំផ្លាញរាលដាល បង្កឡើងដោយព្យុះសង្ឃរា Otis។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm