ឥណ្ឌា ៖ យោងតាមមន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងប្រហែល២៥នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរ២គ្រឿងបុកគ្នា នៅរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ។
ទូរថភ្លើងយ៉ាងហោចណាស់៣ របស់រថភ្លើងមួយគ្រឿងក្នុងចំណោមរថរភ្លើងទាំងពីរគ្រឿង កំពុងដឹកអ្នកដំណើរ បានធ្លាក់ចេញពីផ្លូវរថភ្លើង នៅក្នុងឧបទ្ទវហេតុនេះ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ឧបទ្ទវហេតុ បានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរ វីសាខាប៉ាតណាម-រ៉ាហ្កាដា(Visakhapatnam-Ragada) បានឈប់ដោយសារតែបញ្ហាហ្វ្រាំង នៅខ្សែកាបខាងលើ ហើយរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរមក ជាសេវាកម្មរថភ្លើងល្បឿនលឿន Visakhapatnam-Palasa បានបុករថភ្លើងនោះ បណ្តាលឲ្យទូរថភ្លើមួយចំនួនធ្លាក់ចេញពីផ្លូវ។
មន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានរដ្ឋមន្ត្រីរដ្ឋ Andhra Pradesh លោក Y.S. Jagan Mohan Reddy បានបញ្ជាឲ្យមានវិធានការសង្គ្រោះបន្ទាន់ និងស្នើសុំឲ្យរថយន្តគិលានសង្គ្រោះបញ្ជូនបន្ទាន់ពីស្រុក Visakhapatnam និងស្រុក Anakapalli ជាស្រុកដែលនៅជិតបំផុត នៅជិតតំបន់ Vizianagaram ។
រដ្ឋមន្ត្រីក៏បានចេញបទបញ្ជា ដើម្បីសម្របសម្រួលជាមួយផ្នែករដ្ឋាភិបាលផ្សេងៗទៀតឲ្យមានគំនិតផ្តួចផ្តើមចំពោះវិធានការសង្គ្រោះគ្រោះមហន្តរាយ។
