អាល្លឺម៉ង់ ៖ អធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បានជួបជាមួយប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីឱកាសពាណិជ្ជកម្ម និងការវិនិយោគក្នុងអំឡុងដំណើរទស្សនកិច្ចនៅអាហ្វ្រិកខាងលិច ខណៈដែលប្រទេសអឺរ៉ុប សម្លឹងមើល ដើម្បីពង្រីកដៃគូពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់សម្បូរថាមពលនេះ។
នៅក្នុងដំណើរទស្សនកិច្ចលើកទីបីទៅកាន់ទ្វីបអាហ្រ្វិក ចាប់តាំងពីលោក បានចូលកាន់តំណែងនៅឆ្នាំ ២០២១ និងលើកទីពីររបស់ខ្លួននៅឆ្នាំនេះ លោក Scholz បានជំរុញឲ្យមានការអភិវឌ្ឍបន្ថែមទៀតនៃសមត្ថភាពរបស់ប្រទេសនីហ្សេរីយ៉ាក្នុងការបំពេញតម្រូវការក្នុងស្រុក ទោះបីជាប្រទេសអាល្លឺម៉ង់ ស្វែងរកការកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់ខ្លួន នៅអនុតំបន់សាហារ៉ាអាហ្វ្រិក ក៏ដោយ។ ទំហំពាណិជ្ជកម្មអាល្លឺម៉ង់-នីហ្សេរីយ៉ា ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល បីពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។
លោក សូល បានប្រាប់ លោក Tinubu ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅរដ្ឋធានីអាប៊ូចា ( Abuja) ថា ផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីររួមមានការធ្វើការជាមួយប្រទេសនីហ្សេរីយ៉ា ដើម្បីជួយដោះស្រាយបញ្ហាក្នុងតំបន់ និងសកលលោក ដូចជាការធ្វើអន្តោប្រវេសន៍ សន្តិសុខ និងរដ្ឋប្រហារដ៏ខ្លាំងក្លា នៅអាហ្វ្រិកខាងលិច និងកណ្តាល។
លោកសូល បាននិយាយថា៖«មានឱកាសជាច្រើនមិនត្រឹមតែមកពីឧស្ម័ន និងប្រេងប៉ុណ្ណោះទេ...ថែមទាំង មានការប្រើប្រាស់កាន់តែប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសរបស់អ្នក ហើយនិងក៏សម្រាប់ការចូលទៅក្នុងការវិនិយោគនាពេលអនាគតផងដែរ ដែលនិយាយអំពីអ៊ីដ្រូហ្ស៊ែន។ ក្រុមអ្នកជំនាញ បានពណ៌នាអាហ្រ្វិកថា ជាអ្នកនាំចេញថាមពលអ៊ីដ្រូហ្ស៊ែនដ៏សំខាន់ ចំពេលមានការអំពាវនាវឱ្យមានការកែទម្រង់ផ្នែកថាមពល។
