ហ្សាក់ស្ថាន ៖ ប្រទេសកាហ្សាក់ស្ថាន បានរៀបចំពិធីកាន់ទុក្ខនៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្ស៤៥នាក់ បានស្លាប់ ក្នុងការផ្ទុះនៅអណ្តូងរ៉ែក្រុមហ៊ុន ArcelorMittal ជាឧបទ្ទវហេតុដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀតរបស់ប្រទេសអាស៊ីកណ្តាលមួយនេះ។
សោកនាដកម្ម ដែលបានវាយប្រហារនៅអណ្តូងរ៉ែធ្យូងថ្ម Kostenko ក្នុងតំបន់ Karaganda កាលពីថ្ងៃសៅរ៍ បានកើតឡើងបន្ទាប់ពី ឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ នៅអណ្តូងរ៉ែ ArcelorMittal និងបានជំរុញឲ្យធ្វើជាតិតូបនីយកម្ម នៃសាខាក្នុងតំបន់របស់ក្រុមហ៊ុន។
កាលពីពេលដំបូង ក្រុមអ្នកជួយសង្គ្រោះ បានព្រមានថាឱកាសនៃការរកឃើញកម្មករអណ្តូងរ៉ែនៅមានជីវិតរស់នៅដែលនៅសល់ មានកម្រិតទាប ដោយសារតែខ្វះឧបករណ៍ជំនួយអុកស៊ីសែន ហើយកម្លាំងនៃការផ្ទុះកាលពីថ្ងៃសៅរ៍ បានរាលដាលដល់ជាង២គីឡូម៉ែត្រ។
ចំនួនអ្នកស្លាប់ បានកើនលើសពីឧបទ្ទវហេតុកាលពីឆ្នាំ២០០៦ ដែលបានសម្លាប់កម្មករអណ្តូងរ៉ែ៤១នាក់ នៅទីតាំងអណ្តូងរ៉ែ ArcelorMittal មួយផ្សេងទៀត។
អ្នកលក់ដូរ អាយុ ៤២ឆ្នាំ លោក Daniar Mustafin បាននិយាយថាលោកគាំទ្រ ការធ្វើជាតិតូបនីយកម្មពេញលេញ ដោយគ្មានសំណងសម្ភារៈសម្រាប់ម្ចាស់ក្រុមហ៊ុនបច្ចុប្បន្ន។

